CamNews

លោក Chuck Blazer ស្រាយបំភ្លឺលើសំណុំរឿងក្ដី ពុករលួយក្នុងសង្គម FIFA

ព័ត៌មានកីឡា៖ លោក Chuck Blazer ជាអតីតមន្ដ្រី FIFA មួយរូប បានចូលខ្លួនសារភាព បកស្រាយនូវរឿងដែលកើតមានទាក់ទងនឹង អំពើពុករលួយ ក្នុងសង្គម FIFA ខណៈដែលរូបលោក គឺជាមុខសញ្ញាសំខាន់បំ​ផុតក្នុងរឿងក្ដីមួយនេះ។

លោក Chuck Blazer វ័យ ៧០ ឆ្នាំ​ បានរៀបរាប់រឿងរ៉ាវពីដើមរហូតដល់ចប់ ទាក់ទងនឹងអំពើមួយនេះថា ​គាត់គឺជាបុគ្គលមូយរូបក្នុងចំណោមបុគ្គលដទៃទៀត នៃការប្រព្រឹត្ដអំពើពុករលួយ ដែលបានកើតឡើងក្នុងព្រឹតិការណ៍សំខាន់ៗ មិនត្រឹមតែ FIFA ពិភពលោក ក្នុងប្រទេស បារាំង អាព្រិកខាងត្បូង សូម្បីតែ​ព្រឹតិការណ៍​អន្ដរជាតិផ្សេងៗទៀត​ក៏ជាប់ពាក់ព័ន្ធផងដែរ ដែលតុលាការ US បានទើបតែដឹងឮត្រឹមពីឆ្នាំ ក្រោយនេះប៉ុណ្ណោះ។

លោក Chuck Blazer ធ្លាប់បានតែងតាំងជាអគ្គរដ្ឋលេខាធិការ របស់ សហគមន៍បាល់ទាត់របស់ អាមេរិកឈ្មោះ​​ថា Concacaf ចាប់ពីឆ្នាំ ១៩៩០ រហូតដល់ ២០១១ ហើយទទួលបន្ទុកខាងផ្នែក ទំនាក់ទំនង ចរចារ​ ជាមួយក្រុមអ្នកឧបត្ថម្ភ ព្រមទាំងសិទ្ធចេញផ្សាយព័ត៌មាន។ ក្នុងមុខតំណែង គំលាតនៃការគ្រប់គ្រង​ក្នុងអង្គភាពទាំងពីរ (Fifa និង Concacaf) គាត់ព្រមទាំងក្រុម ការងារដទៃទៀត បានសារភាពថា ពិត​ជាបាន ប្រព្រឹតអំពើមិនគប្បីយ៉ាងតិច ២ ករណី។ រហូតមកទល់ឆ្នាំ ១៩៩២ គាត់បានទទួល សំណូក លើ​គម្រោងសម្រចឲ្យ មានការជ្រើសទីតាំងប្រទេសជាទីកន្លែងប្រកួត World Cup ក្នុងឆ្នាំ ១៩៩៨។​ មកទល់នឹង​​ ឆ្នាំ ១៩៩៣ - ២០០០s​ គាត់ព្រមទាំង មិត្ដរួមការងារ បានទទួលសំណូកមួយទៀតគឺ ពាក់ព័ន្ធទៅនឹង ការផ្ដល់សិទ្ធ ផ្សព្វផ្សាយ នៅក្នុងឆ្នាំ ១៩៩៦, ១៩៩៨, ២០០០, ២០០២ និង ២០០៣ ។ ចាប់ពីដើមឆ្នាំ ២០០៤ បន្ដរហូតដល់ ២០១១ គាត់ក៏បាន ទទួលសំណូកមួយទៀត គឺ ជ្រើសតាំងទីកន្លែង ប្រកួត World Cup 2010 ធ្វើនៅក្នុង អាព្រិកខាងត្បូង ។ នៅចន្លោះ ឆ្នាំ ២០១៤ ខែមេសា ដល់ ២០១១ ខែឧសភា គាត់ ទទួលបានការទុកចិត្ដជាខ្លាំងពីសំណាក់អង្គភាពទាំងពីរគឺ Fifa និង Concacaf ហើយឆ្លៀតឱកាស ក៏ប្រើ​ប្រាស់ភាពស្អាតស្អំ​ លាក់បាំងអំពើក្បត់ដោយការផ្ទេរទឹកប្រាក់ពីតំបន់ផ្សេងៗក្នុង និង ក្រៅទឹកដីអាមេរិក តាមរយៈការទំនាក់ទង ទូរស័ព្ទ សារអេឡិចត្រូនិច្ច ​និងវិធីសាស្រ្ដផ្សេងៗទៀត ដើម្បីរត់ចេញលុយ តាម​រយៈជើងហោះហើរ JFK Airport ក្នុងទម្រង់រូបភាពជា សែក (cheque)។ នៅចន្លោះឆ្នាំ ២០០៥ - ២០១០ គាត់មានចេតនា បំពេញសំណុំបែបបទ មិនត្រឹមត្រូវលើការបង់ពន្ធ ដោយអំពើរនេះ គាត់បាន​លាក់បាំង​ពី IRS តាមរយៈការកេញប្រវ័ញ្ញ ប្រាក់ពន្ធរបស់ IRS ដែលបានជំពាក់ ។ គាត់ដឹងថា អំពើទាំងនេះ ពិតជាមិនត្រូវ​ឡើយ ក្នុងពេលនោះ ។

គូសបញ្ជាក់ផងដែរថា លោក លោក Chuck Blazer គឺជាអគ្គនាយកគណៈកម្មាការ FIFA ចន្លោះរវាងឆ្នាំ ១៩៩៦ ដល់ ២០១៣ ហើយខណៈមុនពេលនោះផងដែរ រូបលោក បានត្រូវតែងតាំង ជា​អគ្គនាយករង របស់សហព័ន្ធកីឡាបាល់ទាត់របស់ US ផងដែរ ។

ពាក្យសម្ដីដែលបានលើកឡើងទាំងប៉ុុន្មានខាងលើនេះ គីត្រូវបាននិយាយឡើង កាលពី ដើមសប្ដាហ៍​ខណៈ​ដែល លោក Sepp Blatter បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនថានឹងចុះចេញពីតំណែង ប្រធាន​ FIFA ហើយក៏ស្របពេលដែល FBI កំពុងតែតាមដានស៊ើបអង្កេតយ៉ាង ក្ដៅគគុកផងដែរចំពោះលោក​Sepp Blatter ទាក់ទងនឹង អំពើពុករលួយនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball