CamNews

គណៈកម្មការ​ទាំង​បួនដួង​ ក្នុង​កម្មវិធី​​ "The Voice" ប៉ះគ្នា (Video Inside)

សៀមរាប៖ កម្មវីធីប្រឡងចម្រៀង លំដាប់កំពូល មានឈ្មោះថា "The Voice" បានដំណើរការយ៉ាងរលូន ក្នុងការជ្រើសរើស បេក្ខភាពចូលរួម ប្រកួតប្រជែង ដើម្បីឈានជើងចូល ក្នុងការប្រឡងចម្រៀង ដ៏ញាក់សាច់នេះ ព្រោះតម្រូវឲ្យបេក្ខជន-បេក្ខនារី ឆ្លងកាត់វិញ្ញាសារ ដ៏ពិបាកៗ ជាមួយដៃគូយ៉ាងស្វិតស្វាញ បំផុត ។

គណៈកម្មការទាំងបួនរូប របស់កម្ពុជា សុទ្ធសឹងតែជាកំពូល តារាចម្រៀងល្បី ប្រចាំផលិតកម្ម ហង្សមាស ក៏ដូចជា ប្រចាំប្រទេសកម្ពុជា មានបទពិសោធន៍ លើវិស័យនេះ មិនក្រោម១០ឆ្នាំ ដូចជា កញ្ញា ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងស្រី ល្បី រកចំណូលបានរាប់ម៉ឺនដុល្លារ ។ តារាចម្រៀងឈរ លំដាប់កំពូលជាច្រើន ឆ្នាំជាប់ៗគ្នា លោក ឆន សុវណ្ណារាជ តារាចម្រៀង ប្រុសល្បីល្បាញ ជាមួយអាជីពចម្រៀង នឹងរូបសម្បត្តិ ស្រស់សង្ហា ក៏ជាតារាចម្រៀងប្រុស របស់កម្ពុជា ស្ថិតក្នុងលំដាប់តារាចម្រៀង រកចំណូលខ្ពស់ និងអត្តចរិកល្អ សំឡេងខ្ពស់។

រីឯគណៈកម្មការស្រី មួយទៀត គឺ កញ្ញា ពេជ្រ សោភា ជាអតីតតារាចម្រៀង ឈរលំដាប់កំពូល កាលពី៨ឆ្នាំមុន និងមួយដួងទៀតត្រូវបាន គេស្គាល់ថា ជាតារាចម្រៀងប្រុស មុខក្មេងសំឡេង ចាស់ដុះស្លែ ក្នុងផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលតារាចម្រៀង មានទឹកដមសំឡេង ធ្ងន់ល្អ នឹងក្បាច់រាំ បូករួមជាមួយ ការស្លៀកពាក់ប្លែកៗ នាំឲ្យលោកនៅតែឈរ លំដាប់ជួរមុខ ដដែល ។

គណៈកម្មការទាំងបួន របស់កម្ពុជា ហាក់មានគីឡូធ្ងន់ៗ គួរសម តែទស្សនិកជនខ្លះ នៅមានចំណុចរិះគន់ ដោយសារពួកគេ កន្លងមកភាគច្រើន ពេលច្រៀងលើ វេទិការតន្ត្រី តាមកញ្ចក់ទូរទស្សន៍ម្ដងៗ ពួកគេច្រើន តែចាក់ឌីស ធ្វើមាត់តាម។ ប៉ុន្តែមួយរយៈក្រោយនេះ ពួកគេទាំងបួន បានប្រើប្រាស់ សំឡេងផ្ទាល់របស់ខ្លួន យ៉ាងខ្លាំងក្លា អាចកាត់បន្ថយ ការិះគន់ជាច្រើន ។

ជាការពិត កាលពីថ្ងៃអាទិត្យទី ១១កន្លងទៅនេះ តារាចម្រៀងពីរគូខ្លាំងៗ បានប៉ះគ្នា ក្នុងបទចម្រៀងតែមួយ នៅក្នុងខេត្តសៀមរាប នាំឲ្យទស្សនិកជន ជាច្រើន ងឿងឆ្ងល់មិនតិចទេ ។ ការពិតពួកគេគ្រាន់តែ យកវគ្គមួយក្នុង កម្មវិធីប្រឡង មកសម្ដែងប៉ុណ្ណោះ តែពិតជាប្លែក ខ្លាំងណាស់។ ទស្សនាទាំងអស់គ្នាជាមួយ LookingTODAY ក្នុងការច្រៀង របស់តារាចម្រៀងល្បី ទាំងបួននេះ ដូចខាងក្រោម៖

<object width="483" height="414" data="http://www.youtube.com/v/fTI_5ErCMwk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/fTI_5ErCMwk&rel=1" /></object>

<object width="454" height="389" data="http://www.youtube.com/v/8uK2E_tnTps&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8uK2E_tnTps&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល