ប្រធានាធិបតីប៉ូឡូញលោក Andrzej Duba បានចុះហត្ថលេខាលើពង្រៀងវិសោធនកម្មនៃច្បាប់ស្ដីពីក្រុមប្រឹក្សាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងផ្ដល់អំណាចដ៏សំខាន់ដល់រដ្ឋាភិបាលប៉ូឡូញដើម្បីជ្រើសតាំងសមាសភាពចៅក្រមតុលាការកំពូលប៉ូឡូញ។

មុនការអនុម័តវិសោធនកម្មច្បាប់ និងស៊រីនៃការវិសោធនកម្មច្បាប់ពីមុន ក្រុមប្រឹក្សានៃអង្គចៅក្រមជាតិ មានអំណាចធ្វើការជ្រើសតាំងមន្រ្ដីតុលាការ។ ប៉ុន្ដែនីតិវិធីថ្មីនេះ នឹងផ្ដល់វិសាលភាពអំណាចកាន់តែធំធេង ដល់សភា ដែលមានគណបក្សធម្មសាស្រ្ដ និងយុត្ដិធម៌របស់លោក Duba ឈ្នះអាសនៈភាគច្រើន ក្នុងការជ្រើសតាំងមន្រ្ដីតុលាការ។ វិសោធនកម្មនេះ នឹងអនុញ្ញាតឱ្យស្ថាប័ននីតិបញ្ញត្ដិ មានវិសាលភាពអំណាចធំធេងជាងស្ថាប័នតុលាការ ក្នុងការជ្រើសតាំងសមាជិកភាពជូនទៅក្រុមប្រឹក្សានៃអង្គចៅក្រមជាតិ។ វិសោធនកម្មនេះផងដែរ អនុញ្ញាតិឱ្យអង្គការនីតិបញ្ញត្ដិ និងអង្គការនីតិប្រតិបត្ដិ ប្រើឥទ្ធិពលដោយផ្ទាល់លើការជ្រើសតាំងចៅក្រមតុលាការកំពូលប៉ូឡូញ។

យោងតាមការិយាល័យនៃវិទ្យាស្ថានដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អំណាចនេះ អាចបង្កភយន្ដរាយដល់ឯករាជ្យភាពនៃស្ថាប័ន ដែលមានគោលដៅចម្បងក្នុងការធានាឯករាជ្យភាពនៃប្រព័ន្ធយុត្ដិធម៌ នៅក្នុងប្រទេសប៉ូឡូញ។

វិសោធនកម្មច្បាប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក៏បានត្រៀមជាពិសេសផងដែរ ក្នុងការអនុញ្ញាតឱ្យរដ្ឋាភិបាល ធ្វើការជ្រើសតាំងនូវប្រធានតុលាការកំពូលថ្មី។ ប្រធានតុលាការកំពូលបច្ចុប្បន្នរបស់ប្រទេសប៉ូឡូញគឺអ្នកស្រី Małgorzata Gersdorf រយៈពេលកន្លងទៅនេះ បានបដិសេធមិនព្រមចុះចេញពីដំណែងឡើយ នៅក្នុងការតវ៉ាមួយ ដែលលោកស្រីបានចាត់ទុកថា ជាការវាយប្រហារមកលើស្ថាប័នតុលាការ។

កាលពីដើមខែមុននេះ គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវកម្រងនីតីវិធីរបស់តុលាការយុត្ដិធម៌សហភាពអឺរ៉ុបមួយ ដែលបង្ហាញអំពីការមិនគោរពកាតព្វកិច្ច និងការបំពានច្បាប់អន្ដរជាតិរបស់រដ្ឋសមាជិកដើម្បីរារាំងតុលាការកំពូលរបស់ប៉ូឡូញពីការធ្វើវិសោធនកម្មច្បាប់។ គណកម្មការនេះបាននិយាយថា ប្រសិនបើត្រូវបានអនុវត្ដមែននោះ ច្បាប់នេះនឹងរំលោភចំពោះកាតព្វកិច្ចផ្លូវច្បាប់របស់ប្រទេសប៉ូឡូញត្រង់មាត្រា ១៩(១) នៃសន្ធិសញ្ញាស្ដីពីសហភាពអឺរ៉ុប ព្រមទាំងរំលោភលើមាត្រា ៤៧ នៃកត្ដិកាសញ្ញាស្ដីពីសិទ្ធិមូលដ្ឋានរបស់សហភាពអឺរ៉ុប។

គួរជម្រាបជូនផងដែរថា នៅអំឡុងចុះលត្ថលេខាលើសេចក្ដីព្រៀងវិសោធនកម្មច្បាប់នោះ ពលរដ្ឋប៉ូឡូញរាប់ពាន់នាក់ បានធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវនានា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist