CamNews

នរកចាប់ជាតិម៉ង! មុខអាក្រក់ហើយចរិកពាលទៀត គ្រាន់តែជីតាស្តីឲ្យរឿងប៉ុននឹង វាយកណ្ដាលក្បាល២ផ្លែចប!

(តាកែវ)៖ លោកវរសេនីយ៍ទោ ជុំ ឈឿន អធិការនគរបាលស្រុក​ព្រៃកប្បាស ខេត្តតាកែវ បានឲ្យដឹងថា នៅមូលដ្ឋាន​ភូមិតាទ្យូង ឃុំកំពែង ស្រុកព្រៃកប្បាស មានករណីឃាតកម្មមួយកើត​ឡើង បង្កដោយជនសង្ស័យឈ្មោះ សឿង សំ អាយុ២៤ឆ្នាំ ដែលបានលើកដៃវាយលើជីតាបង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

លោកវរសេនីយ៍ទោ ជុំ ឈឿន បានបន្តថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។ លោកថា ជនរងគ្រោះ​មានឈ្មោះ ដួង សឿង អាយុ៧៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ត្រូវចៅបង្កើតវាយកណ្ដាលក្បាល២ផ្លែចប។

ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ តែជាអកុសល​ពេលមក​ដល់ពាក់កណ្តាលផ្លូវ ជីតាចាស់ជរារូបនោះបានដាច់ខ្យល់​ស្លាប់ទៅហើយ។

លោកវរសេនីយ៍ទោ ជុំ ឈឿន បានបន្តថា មូលហេតុដែលនាំឲ្យចៅចិត្តតិរច្ឆានខាងលើ ឈានដល់ថ្នាក់វាយសម្លាប់ជីតា​របស់ខ្លួន ដោយសារជនខឹងនឹងជីតាស្តីឲ្យ ពីរឿងទាត់សត្វទាដែលជីតាខំចិញ្ចឹម។

ក្រោយពេលទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស និងកម្លាំងនគរបាលប៉ុស្តិ៍កំពែង បានចុះទៅដល់​កន្លែង​កើតហេតុភ្លាម និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី