(ភ្នំពេញ)៖ តារាសម្តែងស្រី និងជាថៅកែសំអាងការ កញ្ញា លី ច័ន្ទសីហា នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ជាផ្លូវការជាមួយសង្សារ ដែលមានឋានៈជាមន្រ្តីយោធាម្នាក់ ក្រោយពីផ្តើមស្នេហា និងស្វែងយលចិត្តគ្នា ប្រមាណ៣ឆ្នាំ ដោយពិធីភ្ជាប់ពាក្យនេះ ធ្វើឡើងនៅគេហដ្ឋានរបស់នាង ក្នុងសង្កាត់ចាក់អង្រែក្រោម ដោយមានតារាសម្ដែង ប្រុសស្រីល្បីៗជាច្រើនដួងចូលរួម។

ពិធីបានភ្ជាប់ពាក្យ ដែលបានធ្វើឡើង យ៉ាងអធិកអធ័ម រវាងសម្តែងវ័យចង្កាស្រួច កញ្ញា លី ច័ន្ទសីហា ជាមួយនឹងលោក ច័ន្ទ ថៃសេង ជាមន្រ្តីយោធា កាលពីព្រឹកម្សិលមិញនេះ ត្រូវបានគេដឹងថា ធ្វើឡើងដោយភាពអ៊ូអរ គឺហៅសុទ្ធតែអ្នកសិល្បៈល្បីៗជាច្រើននាក់ទៅចូលរួម។ ប្រភពពីអ្នកសិល្បៈបាននិយាយថា ពិធីភ្ជាប់ពាក្យនាង លី ច័ន្ទសីហា ជាមួយនឹងគូស្នេហ៍មន្រ្តី ខាងលើគ្រាន់តែធ្វើឡើង ដើម្បីជ្រើសរើសរកពេលវេលារៀបការ រួចហើយក៏បំពាក់ជញ្ជៀន ដោយមានការចូលរួមដឹងឮ ពីសំណាក់ចាស់ទុំ ទាំងសងខាង និងមិត្តភក្តិជិតដិតមួយចំនួនប៉ុណ្ណោះ។

ប្រភពដដែលនេះបានបន្ថែមថា បន្ទាប់ពីពិធីភ្ជាប់នេះរួច កញ្ញា លី ច័ន្ទសីហា និងលោក ច័ន្ទ ថៃសេង នឹងលើកគម្រោងត្រៀមដឹកដៃគ្នា ចូលរោងការនាពេលឆាប់ៗ ខាងមុននេះ។ ប៉ុន្តែស្រាប់ពេលវេលាជាក់លាក់ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់ទេ គ្រាន់តែគេដឹងថា មិនហួសពីឆ្នាំ២០១៦នេះឡើយ។ កញ្ញា លី ច័ន្ទសីហា នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មិនអាចសុំការសួរនាំបន្ថែម ពីនាងតាមទូរស័ព្ទបានទេ។

ប៉ុន្តែបើតាមឲ្យដឹងកាលពីថ្មីៗកន្លងមកនេះ នាង លី ច័ន្ទសីហា បានផ្តល់សម្ភាសន៍ថា «សម្រាប់ខ្ញុំគាត់ គឺជាមនុស្សល្អ គាត់យល់ចិត្តថ្លើម ខ្ញុំគាត់ផ្តល់ឱកាសឲ្យខ្ញុំ ជាអ្នកសម្រេចចិត្តធ្វើអ្វី ដែលខ្ញុំចង់ធ្វើគាត់តែងតែ តាមចិត្តខ្ញុំ គ្រប់បែបយ៉ាង មិនតែប៉ុណ្ណោះគ្រួសារគាត់ និងគាត់រាប់អានញាតិ បងប្អូនរបស់ខ្ញុំខ្លាំងណាស់ និយាយរួមគាត់ល្អធ្វើឲ្យ ខ្ញុំមានភាពជឿជាក់ថា ខ្ញុំអាចរស់នៅជាមួយ គាត់បានពេញមួយជីវិត »។

កញ្ញា លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងទៀតថា អស់រយៈពេល ប្រមាណ ៣ឆ្នាំហើយ ដែលនាងបានទុកពេល មើលចិត្តថ្លើមគ្នា សិក្សាចិត្តគ្នាទៅវិញ ទៅមក រហូតឈានចូល ដល់ចំណុចនេះ ហើយនាងគិតថារឿង ដែលនាងមានគូដណ្តឹង គឺនាងមិនមាន ការព្រួយបារម្ភ រឿងធ្លាក់កូដអីទេ ព្រោះថា មនុស្សម្នាក់ៗ តែងតែមានគូគ្រង វាជារឿងធម្មតា ហើយនាងគិតថា ទស្សនិកជន នៅតែស្រលាញ់ និងគាំទ្រនាងដដែល ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី