យោងតាមការផ្សព្វផ្សាយ លើគេហទំព័រ topspeed បានបង្ហាញឲ្យដឹងថា ម៉ូតូម៉ូដែលថ្មីរបស់សហរដ្ឋអាមេរិច Harley Davidson Road Glide 2015 បានត្រូវបង្ហាញខ្លួននៅលើទីផ្សារហើយសម្រាប់ឆ្នាំ២០១៥។

សម្រាប់បណ្ដាមហាជនអ្នកគាំទ្រប្រើប្រាស់ម៉ូតូធំ ពិតជាធ្លាប់បានដឹងខ្លះហើយពីគុណភាពនៃម៉ូតូនីមួួយៗ ជាពិសេសសមត្ថភាពផ្ដល់ឲ្យរបស់ម៉ូតូ ថាតើទំនុកចិត្ដដែលអ្នកកើតមានចំពោះវា ឈានដល់កម្រិតណាទាំងការធ្វើដំណើរទីជិត និងទីឆ្ងាយ។ យ៉ាងណាមិញទាំងនេះ ជាការបង្ហាញឲ្យឃើញពីស្នាដៃល្អឥតខ្ចោះរបស់ម៉ូតូម៉ាក Harley Davidson Road Glide 2015 គឺថាការរចនាម៉ូតក៏មានភាពល្អប្រណិតសាកសមទៅ និង រួបរាងធំបង្ហាញពីភាពរឹងមាំលើការធ្វើដំណើរ មិនត្រឹមតែប៉ុណ្ណោះទេ លក្ខណៈសម្បត្ដិរួមរបស់ម៉ូតូនេះ គឺត្រូវបានគេបំពាក់ឡើងបន្ថែមទៀតទៅលើគុណភាពដែរជាកត្ដាចំបងផងរបស់ម៉ូតូ។

កាន់តែសំខាន់ជាងនេះទៅទៀត ម៉ូតូម៉ាក Harley Davidson Road Glide 2015 ជាមួយនិងថាមពលកម្លាំងម៉ាស៊ីន ១៦៩០ cc ស៊ីសាំងសុទ្ធ ដែលប្រើប្រាស់ល្បឿនប្រហែល ១៣៧ ម៉ាយក្នុងមួយម៉ោង។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed