ភ្នំពេញ៖ បន្ទាប់ពីឪពុកជាទីស្រលាញ់ ធ្លាក់ខ្លួនឈឺត្រូវបញ្ចូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត្រភ្លាមៗ កាលពីយប់ ថ្ងៃទី១៨ កន្លងទៅនេះរួចមក គេសង្កេតឃើញថា តារាស្រីល្បីឈ្មោះ អាចបកស្រាយបានទាំងបទបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីម បានព្យាយាម អំពាវនាវ ទៅដល់គ្រូពេទ្យ ក្នុងមន្ទីរពេទ្យនេះ ឲ្យជួយសង្គ្រោះឪពុក ដោយចុះផ្សាយស្ទើរតែគ្រប់សារព័ត៌មាន ហើយរហូតដល់ថ្ងៃទី២០ ខែសីហានេះ ស្ថានភាពជំងឺ ឪពុករបស់អ្នកនាង បានធូរស្រាលបន្តិច ។

តារាចម្រៀងស្រី មានទេពកោសល្យ ក្នុងការបញ្ចេញសមត្ថភាព ស្ទើរគ្រប់ជំនាញក្នុងសិល្បៈ អ្នកនាង ខាត់ សុឃីម បានឲ្យដឹងតាមរយៈការបង្ហោះនៅលើ Facebook របស់នាងថា "ឪពុកខ្ញុំបានធូរហើយ ...ខ្ញុំសប្បាយចិត្តណាស់..អគុណដល់បងប្អូនទាំងអស់គ្នា ដែលបានផ្តល់កំលាំងចិត្ត... សូមអគុណច្រើន"។

ខាត់ សុឃីម បានបន្ថែមទៀតថា កាលពីថ្ងៃម្សិលមិញនេះ ឪពុកនាងល្ហិតល្ហៃ អស់កម្លាំងខ្សោយខ្លាំងណាស់ គឺគិតតែពីសម្រាន្តមិនអាចក្រោកបានទេ។ តែថ្ងៃនេះក្រោយពីគ្រូពេទ្យ យកចិត្តទុកដាក់ព្យាបាលនោះ ស្ថានភាពជំងឺឪពុកនាង បានធូរច្រើនដោយ អាចអង្គុយបាន មានកំលាំងជាងមុន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល