គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់សហព័ន្ធកីឡាកាយវប្បកម្ម(សាច់ដុំ) កម្ពុជា
ថា ចូរខិតខំរៀបចំខ្លួនឡើងប្រសិនកីឡានេះ មានមហិច្ឆិតាចង់ទៅចូលរួមប្រកួតកីឡា អាស៊ី
អាគ្នេយ៍ ឬអាស៊ាននៅឆ្នាំក្រោយ។

ឯកឧត្តម វ៉ាត់ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមាន
ប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាកាយវប្ប
កម្មកម្ពុជា នៅសាលប្រជុំរបស់NOCCថា«បើពិនិត្យនិងសិក្សាទៅលើសហព័ន្ធនេះ ឃើញថា
មានសមត្ថភាព សមស្របតាមស្តង់ដារអន្តរជាតិហើយ ហើយធនធានកីឡាកររបស់សហ
ព័ន្ធក៏ល្អដែរ ល្មមអាចទៅចូលរួម បាន»។

ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា« ប៉ុន្តែប្រសិនបើសហព័ន្ធនេះចង់ទៅ SEA Games នៅ
ប្រទេស មីយ៉ាន់ម៉ា នៅឆ្នាំក្រោយមែននោះ ចូរខិតខំថែមទៀត ទាំងកីឡាករ និងច្បាប់ទម្លាប់
ផ្សេងៗដែលសហព័ន្ធមិនទាន់បាន ពោលគឺមិនទាន់មកចុះឈ្មោះសុំការទទួលស្គាល់ ពីគណ
កម្មាធិការជាតិអូឡាំពិកកម្ពុជានៅឡើយទេ បន្ទាប់ពីបានប្រារព្ធមហាសន្និបាទរួចមក ពោល
គឺជាងមួយឆ្នាំហើយ»។

សូមបញ្ជាក់ថា ឯកឧត្តម អគ្គលេខាធិការមានប្រសាសន៍បែបនេះក្នុងពេលលោកចូលរួម ក្នុង
សន្និសីទសារព័ត៌មានមួយស្តីពី សហ ព័ន្ធកីឡាកាយវប្បកម្ពុជា នឹងទៅចូលរួមប្រកួតកីឡានេះ
នៅប្រទេសចិនពីថ្ងៃទី១៩ ដល់ ២៤ខែកញ្ញា ឆ្នាំ២០១២ ដែលមាន ឈ្មោះ ថា ប្រកួតជើសរើស
ជើងឯកកីឡាកាយវប្បកម្មអាស៊ី ដោយមាន៣៨ប្រទេសចូលរួម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ nocc