ភ្នំពេញៈ ទស្សនិកជននៅចាំបានថា មួយរយៈពេលមុននេះ មានព័ត៌មានលេចឮថា ពិធីការិនី សំដីផ្អែម កញ្ញា តេង លក្ខិណា ធ្លាប់ផ្ទុះជម្លោះតឹងសរសៃក ជាមួយពិធីការិនីចំណូលថ្មី អ្នកនាង កែវ នីសា មិនទាន់បានប៉ុន្មានផង ស្រាប់តែស្រីស្រស់រូបនេះ សម្រេចចិត្តបាយៗពី ទ្រនំ ដែលជួយជ្រោង ភាពល្បីល្បាញឲ្យនាង គ្មានការស្តាយស្រណោះ ដោយនាងហក់លោត ទៅស្រវ៉ាអាជីពជាតារាចម្រៀងក្នុងទ្រនំថ្មី ។

អស់រយៈពេលជិត៣ខែហើយ ដែលទស្សនិកជន មិនបានឃើញវត្តមាន ពិធីការិនីរូបស្រស់ សាច់សរ កញ្ញា តេង លក្ខិណា បង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ MY TV ក្នុងកម្មវិធី “A1 ខនសឺត”និងកម្មវិធី “ជំរុំតារា” ឡើយហើយស្របពេល ដែលបាត់វត្តមានរបស់នាងនោះ គេបែរជាឃើញនាងងាកទៅ ស្រវ៉ាអាជីពជាតារាចម្រៀង នៅក្នុងផលិតកម្មM ស្ងាត់ៗទៅវិញ។

នៅក្នុងជំនួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៤នេះ អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ CTN បានប្រាប់ឲ្យដឹងថា នាងពិតជា បានដកខ្លួន ពីអាជីពជា ពិធីការិនីនេះ ប្រាកដមែនដោយពេលនេះ នាងបានវិវត្តន៍ខ្លួន ទៅជា តារាចម្រៀងថ្មី ក្នុងផលិតកម្ម M ហើយនាងនិងក្រុមហ៊ុនក៏បានចុះកុងត្រា ជាមួយគ្នា រួចរាល់ ហើយដែរ “សម្រាប់ខ្ញុំការដើរចេញពី ស្ថានីយទូរទស្សន៍ មិនមែនដោយសារតែ អាក់អន់ចិត្ត ឫក៏មានបញ្ហាអ្វីជាមួយ ខាងស្ថានីយទេ មុនពេលខ្ញុំឈប់គឺ ខ្ញុំបានដាក់ពាក្យឈប់ និងនិយាយ ប្រាប់ខាង អ្នកដឹកនាំ ស្ថានីយទូរទស្សន៍ ត្រឹមត្រូវហើយខាង គាត់ (អ្នកដឹកនាំ) ក៏យល់ហើយ ឲ្យខ្ញុំឈប់ ដោយស្រួលមិនមាន ភាពល្អក់កករ អ្វីឡើយ” ។

ស្រីស្អាតសាច់សររលោង រាងតូចច្រឡឹងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែល នាងចាកចេញពីទ្រនំចាស់ផ្លាស់ទ្រនំថ្មី គឺដោយសារ តែនាងមានចិត្ត ស្រលាញ់អាជីពជា តារាចម្រៀង យូរហើយគ្រាន់តែ កន្លងមកគ្មានឱកាសបានចូល ប៉ុន្តែពេលនេះដោយសារ តែមានការផ្តល់ ឱកាស ពីខាងផលិតកម្មទើប នាងសម្រេចចិត្តចូល ប្រឡូកក្នុងអាជីពនេះ តែម្តងទៅ ។

កញ្ញា តេង លក្ខិណា បានប្រាប់ទៀតថា “ការដើរចេញពីកន្លែងការងារចាស់នេះ គឺខ្ញុំអត់មាន ការសោកស្តាយទេ ផ្ទុយទៅវិញខ្ញុំសប្បាយចិត្ត និងការងារថ្មីទៅវិញ ព្រោះថាជាធម្មតាការ បោះបង់ ការងារមួយ ទៅស្រវ៉ាការងារមួយគ្មានអ្វីខុស និងគួរឲ្យស្តាយឡើយ ខ្ញុំធ្វើនេះក៏តម្រូវ ទៅតាមផលិតកម្ម ដោយសារតែគាត់មិនចង់ ឲ្យខ្ញុំធ្វើការច្រើនកន្លែង ហើយពេលនេះ ខ្ញុំក៏កំពុង តែពង្រឹងសមត្ថភាព ក្នុងអាជីពថ្មីធ្វើយ៉ាងណា ឲ្យទទួលបានការគាំទ្រ និងមានភាពល្បីល្បាញ ហើយក្នុងអំឡុង ពេលមួយរយៈចុងក្រោយនេះ ខាងផលិតកម្មបានផ្តល់ បទចម្រៀងឲ្យខ្ញុំច្រៀង ប្រមាណជា៦បទ ហើយដែលបទចម្រៀងទាំងនេះ នឹងត្រៀមចេញលក់ នៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ ” ។

បើទោះបីជាមានការលើកឡើងពី កញ្ញា តេង លក្ខិណា បែបនេះក្តីក៏មានប្រភពពី ទស្សនិកជន និងអ្នកគាំទ្រនាងមួយចំនួន បានលើកឡើងថា សម្រាប់ការចាកចេញរបស់នាង នៅតែស្ថិត នៅ ក្នុងអាថ៌កំបាំង ទោះជានាងចេញមុខ បកស្រាយក៏ដោយ ព្រោះថាមុននឹង បានក្លាយពិធីការិនី ឫពិធីករប្រចាំស្ថានីយទូរទស្សន៍មួយនេះ គឺមិនមែនជារឿងងាយស្រួលទេ ចុះហេតុអ្វីការងារ ដែលនាងមានស្រាប់និងខំប្រឹង ឈរជើងជាច្រើនឆ្នាំ មកហើយនោះ បែរជានាងបោះបង់ ចោល ដោយគ្មានការស្តាយស្រណោះទាល់តែសោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល