ភ្នំពេញ ៖ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យា ល័យបញ្ញាសាស្ដ្រ បានបើករថយន្ដបង្កគ្រោះ ថ្នាក់ចរាចរណ៍ធ្វើឱ្យភ្ញាក់ផ្អើលទាំងយប់ ក្រោយពីរូបគេ បានបើកបុករះ អ្នកជិះម៉ូតូ អ្នកបើករថយន្ដ ហើយមកបុកទម្លុះរបង និវេសនដ្ឋាន ឯកអគ្គរដ្ឋទូត អាមេរិក កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ស្ថិតនៅ តាមបណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្ដាលឱ្យរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ។

គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានការ ភ្ញាក់ផ្អើលនាពេលរាត្រីរបស់និស្សិតរូបនេះ ត្រូវបានមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក អះអាងថា មានអ្នករងរបួសធ្ងន់ពីរនាក់ប្រុស ម្នាក់ស្រីម្នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ និងរបួស ស្រាលម្នាក់ជាម្ចាស់ម៉ូតូកង់បី និង ខូចខាតរថយន្ដមួយគ្រឿងផងដែរ ។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសែម គន្ធា បានបញ្ជាក់ថា តាមបញ្ជា របស់លោកស្នងការការិយាល័យចរាចរណ៍ ផ្លូវគោករៀបចំកសាងសំណុំរឿង បញ្ជូននិស្សិត នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រឆ្នាំទី៤ ឈ្មោះ តាន់ សុវណ្ណារ៉ា អាយុ២១ឆ្នាំ ទៅ តុលាការ ដើម្បីបន្ដការសាកសួរនិងចាត់វិធាន ការតាមនីតិវិធី ។

បើតាមនាយរងការិយាល័យចរាចរណ៍ រូបនេះ គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាល មកពីអ្នកបើករថយន្ដមានអាការៈស្រវឹង ដែលមានជាតិអាកុលរហូតដល់០,៩៣មិល្លី ក្រាមក្នុងមួយលីត្រខ្យល់ ។

លោកសែម គន្ធា បានបញ្ជាក់ថា ជនបង្ក បានបើករថយន្ដម៉ាកលុច្សស៊ីស Rx300 ពណ៌ ស ពាក់ស្លាក លេខ ភ្នំពេញ 2Q-3109 បាន បុករះតាំងផ្លូវសុធារសម្ដុំប៊ូឌិន រហូតបន្ដមក ដល់តាមផ្លូវព្រះនរោត្ដម ក៏រេចង្កូតបុកទម្លុះ របងនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

សម្រាប់ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល នេះ មុនដំបូងគេអាចសង្ស័យថា ជារឿងអ្វី ផ្សេងៗ ប៉ុន្ដែក្រោយការ សួរនាំពីនគរបាល ចរាចរណ៍ ទើបដឹងប្រាកដថា ជាគ្រោះថ្នាក់ បណ្ដាលមកពីគ្រឿងស្រវឹង ។

ក្រោយកើតហេតុ អាជ្ញាធរនិងកម្លាំង សមត្ថកិច្ចជាច្រើននាក់ ក្នុងនោះក៏មានស្នង ការនគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យ មើលភ្លាមៗ ដើម្បីជួយអន្ដរាគមន៍ ហើយ ឃាត់អ្នកបើករថយន្ដនិងស្ទូចយក រថយន្ដបង្ក ទៅរក្សាទុក មានវិធានការតាមផ្លូវច្បាប់ ។

សម្រាប់អ្នករងរបួសធ្ងន់ទាំងពីរនាក់ដែល ជិះម៉ូតូម៉ាកវ៉េវ ត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យព្រះកេតុមាលាហៅពេទ្យធំ ដើម្បី ព្យាបាលរបួស ដែលបណ្ដាលមកពីរថយន្ដ មួយគ្រឿងនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល