ភ្នំពេញ៖ តារាចម្រៀងប្រុសរបស់ផលិតកម្ម ដាយម៉ិន លោក ទេព អាណាក់ ខណៈដែលអាជីពសិល្បៈកំពុងតែមាន សន្ទុះហក់ឡើងទៅមុខគួរសមនោះ ថ្មីៗក៏ស្រាប់តែលេចឮពាក្យខ្សឹបខ្សៀវគ្នាចេញមកថា ទេព អាណាក់ ទំនងកំពុងមានស្នេហាភេទដូចគ្នាស្របពេលគេធ្លាប់ ឧស្សាហ៍ឃើញលោកដើរហើរជាមួយបុរសម្នាក់មាឌដំបង រាងខ្ពស់ស្រឡះជាញឹកញាប់ ព្រមទាំងបង្ហាញកាយវិការស្អិតល្មួតខុសពីភាពប្រក្រតីផងនោះ ។

ការបែកធ្លាយរឿងទំនាក់ទំនងស្នេហាខុសធម្មជាតិរបស់លោក ទេព អាណាក់ ពេលនេះបានលេចឡើង ក្រោយពីគេ ឧស្សាហ៍ឃើញតារាប្រុសរូបនេះបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសវ័យប្រហែលគ្នាម្នាក់ ដែលពេលខ្លះគេក៏សង្កេត ឃើញអ្នកទាំងពីរនាក់ហាក់មានភាពចុះសម្រុងផ្អែមល្ហែមជាមួយគ្នា ប្រៀបដូចគូស្នេហ៍រវាងប្រុស-ស្រី កំលោះក្រមុំ អញ្ចឹង ។

ផ្អែកតាមប្រភពនិយាយរអេចរអូចពីមាត់មួយទៅមាត់មួយបានឱ្យដឹងថា រឿងដែលគេមានការសង្ស័យថា តារាចម្រៀង ទេព អាណាក់ មានទំនាក់ទំនង ស្នេហាក្រៅឆាកជាមួយមនុស្សប្រុសភេទដូចគ្នានោះ ព្រោះលោកតែងបង្ហាញវត្តមាន លក្ខណៈជាគូពីរនាក់ជាមួយនឹងបុរសរាងខ្ពស់ សង្ហាម្នាក់នោះជាញឹកញាប់ ។

ប្រភពបានបន្តថា តារាចម្រៀងក្នុងផលិតកម្ម ដាយម៉ិន លោក ទេព អាណាក់ នាពេលកន្លងមក កម្រឃើញតារារូបនេះ បង្ហាញភាពពីស្និទ្ធស្នាលខ្លាំងបែបនេះជាមួយបុរសណាម្នាក់ឡើយ ។ ប៉ុន្តែហេតុអ្វីអំឡុងរយៈពេល ២-៣ ខែនេះលោក ទេព អាណាក់ ហាក់បង្ហាញពីភាពស្និទ្ធស្នាល កៀកកើយគ្នាជាមួយបុរសម្នាក់នោះសម្បើមម្ល៉េះ ។ នេះហើយដែលជាហេតុ ផលដែល គេបានដាក់ការសង្ស័យទៅលើតារាប្រុសលោក ទេព អាណាក់ ថាកំពុតែមានអីៗនឹងគ្នារវាងមនុស្សប្រុស ភេទដូចគ្នាបែបនេះ ។

ជុំវិញព័ត៌មានលេចឮខាងលើនេះនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ គេហទំព័រកម្សាន្ត LookingTODAY មិនអាចសុំការបំភ្លឺពីលោក ទេព អាណាក់ បាននៅឡើយទេ ព្រោះលេខទូរស័ព្ទរបស់លោកមិនអាចធ្វើការទំនាក់ទំនង បាន ។ LookingTO DAY ស្វាគមន៍ចំពោះការចេញមុខបំភ្លឺពីសំណាក់តារាចម្រៀងលោក ទេព អាណាក់ នៅពេល ក្រោយជានិច្ច ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល