ក្នុងព្រឹត្តិការណ៍ Pebble Beach Concours d�Elegance ដែលត្រូវបានប្រារព្ធឡើងដើមខែ
សីហានៅ Monterey រដ្ឋ California (អាមេរិក) ក្រុមហ៊ុន Shelby SuperCars (SSC) បាន
នាំរថយន្តយ៉ាងទំនើបរបស់ខ្លួនមកបង្ហាញ។
អ្នកទទួលខុសត្រូវនៃការរចនារថយន្តទំនើបSSC Tuatara នេះគឺលោកJason Castriota ដែល
ត្រូវជាអ្នករចនាឡើងម៉ូដែលP4/5 Pininfarina របស់Ferrari និងBirdcage របស់Maserati។
រថយន្តTuatara ដែលត្រូវបានបង្ហាញនៅពិព័ណ៌ Monterey នេះគ្រាន់តែជាម៉ូដែលConcept
តែប៉ុណ្ណោះ គឺមានន័យថាវាមិនទាន់មានម៉ាស៊ីន និងគ្រឿងខាងក្នុងនោះទេ។ ប៉ុន្តែគេបាន
ឲ្យដឹងថាម៉ូដែលពិតរបស់វានឹងមានម៉ាស៊ី ៧.០លីត្រV8 ថាមពល ១.៣៥០សេះប្រអប់លេខ
SMGអូតូ ឫប្រអប់ដាក់លេខដោយដៃ តាមចិត្តចង់។ តួឡានត្រូវធ្វើពីសរសៃរការបោន
ឡាស្សាំងក៏ត្រូវបានធ្វើពីការបោន។
លោក Jerod Shelby អ្នកបង្កើត SSC បានឲ្យដឹងថាសកម្មភាពផលិតរបស់រោងចក្រ SSC
នៅ Washington គឺ40គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែលោក Shelby សង្ឃឹមថាឆ្នាំនេះ(ឆ្នាំ២០១១)
នឹងផលិតបាន១៦គ្រឿង ពីព្រោះឥឡូវខែសីហាហើយ។ រថយន្ត Tuatara ដំបូងប្រហែល
នឹងចេញលក់នៅដើមឆ្នាំ២០១៣ ហើយតំលៃចេញពីរោងចក្រប្រហែល១លានដុល្លា។
ដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានតំលៃប្រាកដច្បាស់លាស់នោះទេ។
នេះជារថយន្តដ៏ទំនើប ដែលត្រូវបានគេសង្ឃឹមថានឹងជួយ SSC យកឲ្យបានឋានន្តរជាអ្នក
ផលិតរថយន្តមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក។ នៅឆ្នាំ២០០៧ ជាមួយនឹង
ម៉ូដែល Ultimate Aero TT ដែលមានល្បឿន ៤១៣គ.មក្នុងមួយម៉ោង SSC បានឈ្នេះBugatti
(ម៉ួដែលVeyron) ក៏ប៉ុន្តែ បន្ទាប់មក Bugatti បានដណ្តើមឡើងវិញដោយរថយន្តទំនើបVeyron
Super Sport ដែលមានល្បឿន៤១៥គ.មក្នុងមួយម៉ោង។
ប្រភព៖ vnn.
ដោយ៖ មិនា.