ព័ត៌មានអន្តរជាតិ ៖ Christophe de Margerie នាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ទនៈ Total បានស្លាប់ បាត់បង់ជីវិតបាត់ទៅហើយ ក្រោយហេតុការណ៍ធ្លាក់យន្តហោះ នៅក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយមុន នេះបន្តិច ។

លោកស្រី Elena Krylova អ្នកនាំពាក្យ មកពីអាកាសយានដ្ឋានអន្តរជាតិ អោយ ដឹងថា យប់នេះ យន្ត ហោះមួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ ដោយបានបណ្តាលអោយ សហ សេវិក ៣ នាក់ និងអ្នកដំ ណើរម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានបុកជាមួយនឹង ម៉ាស៊ីនឈូស ឆាយសម្អាត ព្រិលទឹកកក ។ ខ្ញុំអាចគូសបញ្ជាក់បានថា អ្នកធ្វើដំណើរម្នាក់នោះ គឺជា ប្រធានក្រុមហ៊ុនប្រេង ឥន្ទនៈ តូតាល់ លោក de Margerie ។

គួរបញ្ជាក់ថា លោក de Margerie បានក្លាយជា នាយកប្រតិបត្តិក្រុមហ៊ុន ប្រេងឥន្ទនៈ ដ៏ធំលំដាប់ថ្នាក់ លេខ ៣ នៅអឺរ៉ុបមួយនេះ ចាប់តាំងពីឆ្នាំ ២០០៧ ។ ដោយឡែក ក្រុមហ៊ុនប្រេងឥន្ទនៈផ្ទាល់ក៏មានការ គូសបញ្ជាក់មរណៈទុក្ខនេះ ដូចគ្នាដែរ ។ នាយកដ្ឋាន សង្គ្រោះបន្ទាន់ ប្រទេស រុស្ស៊ី ចេញសេចក្តីថ្លែង ការណ៍អោយដឹងថា ករណីគ្រោះថ្នាក់លើកនេះ គឺយន្តហោះ Falcon-50បានជួបនឹងឧបទ្ទេវហេតុរហូត បានបណ្តាលអោយ នាយកប្រតិបត្តិក្រុមហ៊ុន តូតាល់ស្លាប់ នៅវេលាម៉ោង ៨ យប់ថ្ងៃច័ន្ទយប់មិញនេះ (ម៉ោងក្នុងស្រុក ប្រទេសរុស្ស៊ី) ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះខាងលើ គ្រោងនឹង ហោះទៅកាន់ទីក្រុង ប៉ារីស ប្រ ទេសបារាំង ។ ដោយឡែក សហសេវិក ៣ នាក់ ទាំងអស់គ្នាគឺជាជនជាតិបារាំង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី