(ចិន)៖ បុរសម្នាក់ រស់នៅប្រទេសចិន បានទៅកាន់មន្ទីរពេទ្យមួយ បន្ទាប់ពីដៃរបស់គាត់ប្រែក្លាយ ជាធុំក្លិនមិនស្រួល ព្រោះតែចង្កឺះមួយដើមបុកទម្លុះចូល ក្នុងដៃអស់ រយៈពេលជាងមួយខែមកហើយ ដែលហេតុការណ៍នេះ កើតឡើងនៅពេលដែលបុរស រងគ្រោះ ព្យាយាមបើកគម្របដបស្រាបៀរ។

នៅថ្ងៃកើតហេតុ Zeng ហាក់ដូចជា មានអាការៈស្រវឹង ហើយគាត់ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ខណៈព្យាយាមគាស់គម្របដបស្រាបៀរ ធ្វើឲ្យចង្កឹះឈើមួយដើម ជ្រុលទៅបុកទម្លុះចូលសាច់ដៃគាត់តែម្តង ប៉ុន្តែបុរសរូបនេះ ហាក់ដូចជាមិនដឹងថា ចង្កឹះកប់ក្នុងដៃទេ បែរជាថាកំទេច ឈើជាប់ក្នុងស្បែកទៅវិញ។

ក្រោយពីសំអាតរបួសរួច Zeng មានអារម្មណ៍ថា ស្រួលខ្លួនតែប៉ុន្មានថ្ងៃក្រោយមក ដៃរបស់គាត់ក៏ឈឺឡើងវិញ និងចាប់ហើមខ្លាំងទើប Zeng ប្រញាប់ទៅកាន់មន្ទីរពេទ្យម្តងទៀត ហើយក្រុមគ្រូពេទ្យបានប្រើតំបៀត ទាញយកចង្កឹះនោះចេញពីដៃ ជនរងគ្រោះបានជោគជ័យ ដោយឃើញចង្កឹះដែលជាប់ក្នុងសាច់ដៃនោះ មានប្រវែងប្រមាណ ៨សង់ទីម៉ែត្រ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង