ក្រុមគ្រួសារមានការពិបាកចិត្ត ដោយកូនអាយុបាន៣ឆ្នាំ ហើយនៅតែពុំចេះនិយាយ ។ តែពេល
វាចេះនិយាយសែនចំលែក វាចេះហៅយាយ ស្រាប់តែព្រឹកយាយស្លាប់។វាចេះហៅតាស្រាប់តែ
ស្អែកឡើងតាស្លាប់ ។ ឳពុកវាខំបន់ស្រន់កុំអោយវាចេះហៅពាក្យ ឳ ។

រំលងបានប៉ុន្មានថ្ងៃវាចេះ ហៅឈ្មោះឳទៀត ឳវាសែនពិបាកចិត្ត ព្រោះគិតថាខ្លួននឹងត្រូវស្លាប់
ថ្ងៃស្អែក ។ គាត់ក៏ហៅមិត្តភ័ក្រ មកដើរលេង ចូលបារ ស៊ីផឹកជាកិច្ចលាគ្នា ។ ពេលថ្ងៃកំណត់មក
ដល់ ឳពុកបែរជាមិនស្លាប់ តែបែរជាស្លាប់បុរសនៅទល់មុខផ្ទះទៅវិញ ។ ឳវា អផង ពោលរអ៊ូៗ
ដោយខឹងថា"តើអញជាឳវា ឬបុរសនោះជាឳវា?""ហេងវិញ កុំអីអញ មិនបានឃើញពន្លឺថ្ងៃតទៅ
ទៀតទេ!"

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke