កំពង់ធំ ៖ ព្រោះតែភ្លើងប្រច័ណ្ឌ អម ដោយជាតិស្រវឹងផងនោះ បុរសជាប្ដីបាន ដាច់ចិត្ដកាប់ប្រពន្ធ ចំនួន៤កាំបិតផ្គាក់បណ្ដាល ឱ្យប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ក្រោយ ពីពួកគេទាំងពីរនាក់ បានទាស់សំដីគ្នាមួយ ប្រាវ កាលពីព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ បង្កឱ្យមានការភ្ញាក់ផ្អើលនិងគួរ ឱ្យរន្ធត់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងភូមិ ។

អ្វីដែលធ្វើឱ្យមានការអាណិតយ៉ាងធន់ ពេកទៀតនោះ គឺកូនតូចៗទាំងពីរនាក់ម្នាក់ អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៦ឆ្នាំ រស់នៅ កំព្រាឯកការ ខណៈដែលស្ដ្រីជាម្ដាយបាន ស្លាប់រីឯឪពុកជាឃាតក ត្រូវសមត្ថកិច្ចចាប់ ខ្លួនហើយនិងត្រូវឃុំដាក់ពន្ធនាគារជាច្រើន ឆ្នាំទៀតផង ។

យោងតាមរបាយការណ៍របស់លោកវរ សេនីយ៍កែ ខាន់ណារ៉ា ស្នងការរងនគរបាល ខេត្ដកំពង់ធំ និងជាប្រធានការិយាល័យ កណ្ដាលនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បាន កើតឡើងនៅស្រែរំចង់ ឃុំសណ្ដាន់ ស្រុក សណ្ដាន់ ខេត្ដកំពង់ធំ កាលពីវេលាម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៥ ។

ស្នងការរងនគរបាលរូបនេះ បានបញ្ជាក់ ថា ស្ដ្រីរងគ្រោះឈ្មោះអ៊ុង ឡន អាយុ៣៨ឆ្នាំ រីឯប្ដីកំណាច ឈ្មោះវង គៀង អាយុ៤៤ឆ្នាំ ហើយស្ដ្រីរងគ្រោះ ត្រូវបានប្ដីកាប់ចំនួន៤ កាំបិត ចំកញ្ចឹងកមួយកាំបិត ដៃស្ដាំ ពីរកាំបិត និងក្បាលមួយកាំបិត បណ្ដាលឱ្យប្រកាច់ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។

បើទោះបីមានការសន្និដ្ឋានពីសមត្ថកិច្ច ថា អំពើហិង្សាក្នុងគ្រួសារដ៏សាហាវព្រៃផ្សៃ បែបនេះ ផ្ដើមចេញពី រឿង ប្រច័ណ្ឌក៏ដោយ ប៉ុន្ដែសម្រាប់ភូមិវិញ អះអាងថា គឺបណ្ដាល មកពីប្ដីគិតតែផឹកស្រាមួយថ្ងៃៗ មិនជួយរក ស៊ីធ្វើការប្រពន្ធនោះឡើយ ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បាន និយាយថា រៀងរាល់ព្រឹកព្រលឹមថ្ងៃមិនទាន់ បើកផងនោះ គេឃើញប្ដីទៅអង្គុយនៅតៀម ស្រាបាត់ទៅហើយ រីឯប្រពន្ធវិញ ទៅស្រែ ចំការរហូតម៉ោង១១ទៅ១២ ទើបត្រឡប់ មកផ្ទះវិញ ហើយដាំបាយដាំទឹកឱ្យកូនៗទៀត ផង ។

តាមប្រជាពលរដ្ឋមុនពេលមានអំពើហិង្សា ខាងលើនេះកើតឡើង ប្ដីប្រពន្ធទាំងពីរនាក់ បានឈ្លោះប្រកែក គ្នាយ៉ាងខ្លាំង រហូតប្ដីកំ ណាចរូបនេះ ទ្រាំមិនបានក៏ទាញកាំបិតផ្គាក់ កាប់ប្រហារគ្មានញញើត ដៃរហូត ប្រពន្ធស្លាប់ ប៉ុន្ដែរូបគេមិនបានរត់ទៅណាឡើយ ថែម ទាំងអង្គុយមើលសពប្រពន្ធ រហូតសមត្ថកិច្ច ចុះមកវ៉ៃខ្នោះតែម្ដង ។

ជនសង្ស័យរហូតមកដល់ល្ងាចថ្ងៃដដែល នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ដកំពង់ធំ ដើម្បីបន្ដការសួរនាំនិងផ្ដន្ទា ទោសតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល