CamNews

ជនទំនើង៤នាក់ ជិះម៉ូតូដល់កន្លែងស្ងាត់បាញ់៤គ្រាប់ សមត្ថកិច្ចខណ្ឌសែនសុខ បានត្រឹមទៅរើសសំបកគ្រាប់កាំភ្លើង

(ភ្នំពេញ)៖ ជនទំនើងមួយក្រុមមានគ្នាបួននាក់ ជិះម៉ូតូពីរគ្រឿង នៅនារាត្រីស្ងាត់បានដកកាំភ្លើងខ្លី បាញ់មេឃចំនួន៤គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ នៅវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​០១៥​ នៅតាមបណ្តោយផ្លូវ១០៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

​សាក្សីដែលបានឃើញហេតុការណ៌បានប្រាប់ថា នៅវេលាម៉ោងខាងលើ គេបានឃើញជនទំនើងមួយក្រុម មានគ្នាបួននាក់ មិនដឹងជាជិះម៉ូតូចេញមកពីតំបន់ណានោះទេ ស្រាប់តែជិះមកដល់ផ្លូវ១០៨៦ ជនទំនើងម្នាក់ ដែលជិះពីក្រោយពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ បានដកកាំភ្លើងខ្លីពីចង្កេះ បាញ់ឡើងលើចំនួន៤គ្រាប់ បន្ទាប់ពីបាញ់ហើយក្មេងទំនើងទាំងបួននាក់ នោះបានជិះម៉ូតូឡើង មកតាមផ្លូវលេខ៥៩៨ គេចខ្លួនបាត់ស្រមោល។

សាក្សីបន្តថា បន្ទាប់ពីក្មេងទំនើងដែលបាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ ទៅបាត់ស្រមោលអស់ គេបានឃើញកម្លាំងសមត្ថកិច្ច ចុះទៅព្រោងព្រាតនៅកន្លែងកើតហេតុ ដើម្បីតាមរកជនល្មើស តែលទ្ធផលគឺបានត្រឹមតែនាំគ្នាវិភាគសំបកគ្រាប់កាំភ្លើង ដែលបន្សល់នៅកន្លែងបាញ់ចំនួន២គ្រាប់តែប៉ុណ្ណោះ៕​

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី