CamNews

ហួស​​ចិត្ត ! ខំ​​ទៅ​​ឲ្យ​​ជាង​​សាក់​​ខ្នង​​ស្អាត បែរ​​ជា​​វិចិត្រ​ករ​​ដៃ​​ឯក​​ សាក់​​រូប​​លិង្គ​​ឲ្យ

(អូទ្រី​ស)៖ នារីម្នាក់បានមករកវិចិត្រករជំនាញ ខាងសាក់រូបនៅប្រទេសអូទ្រីស ដើម្បីឲ្យសាក់រូបដ៏ស្អាតនៅលើខ្នង ប៉ុន្តែមិនដូចការរំពឹងទុកបែរជាវិចិត្រករនោះ សាក់រូបផ្សេងខុសពីការកុម្ម៉ង់ ទៅវិញ។

នារីអាយុ២១ឆ្នាំ បានទូរស័ព្ទរាយការណ៍ ប្តឹងប៉ូលិសពីរឿងនេះ ដោយប្រាប់ថា នាងបានទៅរកជាងសាក់​នៅផ្លូវ Polten ដែលគេបង្ហាញរូបឌីហ្សាញ ដែលមាននិម្មិតសញ្ញាចិន ហើយនាងក៏បានជ្រើសរើសរួចដែរ គឺសាក់ដាក់​លើខ្នងថា Yin Yang ប៉ុន្តែ​ក្រោយពេលសាក់រួចរាល់ នារីដែលកុម្ម៉ង់នោះ បានទៅឆ្លុះកញ្ចក់មើល ក៏ស្រែកទាំងក្តីតក់ស្លុត ព្រោះវិចិត្រករជំនាញ​បានសាក់រូបលិង្គ លើខ្នងនាងដោយ​ដាក់អក្សរ F**K នៅជិតនោះទៀតផង។

មួយសន្ទុះក្រោយ ប៉ូលិសបានមកដល់​កន្លែងកើតហេតុ រួចក៏បានចាប់ខ្លួនវិចិត្រករ ដែលសាក់រូបផ្តេសផ្តាសនោះ បញ្ជូនទៅកាត់ទោស ដោយតុលាការសម្រេចកាត់ឲ្យជននេះ ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ​កន្លះ ពីបទបង្កព្យសនកម្ម​ លើរាងកាយអ្នកដទៃ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង