ព័ត៌មានអន្តរជាតិ ៖ ជនអន្តោប្រវេសន៍ស៊ីរី ដែលស្វែងរកសិទ្ធជ្រកកោន នៅប្រទេសអាល្លឹម៉ង់នោះ ត្រូវបានរដ្ឋាភិបាលប្រទេសនេះ បានធ្វើការចាប់ឃាត់ពីបទចោទប្រកាន់ ស្នើសុំលុយពីពួក ISIS ជា ច្រើនសន្ធឹក យកមកទិញរថយន្ត និងគ្រឿងបំផ្ទុះ ដើម្បីធ្វើការវាយប្រហារមនុស្សក្នុងលក្ខណៈទ្រង់ ទ្រាយធំ ដែលពុំមានជាពលរដ្ឋកាន់សាសនាម៉ូស្លឹម ដែលមាននៅតាមបណ្តាប្រទេសដូចជា អាល្លឹម៉ង់ បារាំង បែលហ្ស៊ិក និង ហូឡង់ ។

អាជ្ញាធរប្រទេសអាល្លឹម៉ង់ឲ្យដឹងថា បុរសវ័យ ៣៨ឆ្នាំដែលជាជនអន្តោប្រវេសន៍ជនជាតិស៊ីរីនោះ ត្រូវ បានចាប់ឃាត់ខ្លួនព្រឹកថ្ងៃអាទិត្យ ដោយកម្លាំងពិសេសអាល្លឹម៉ង់ នៅឯសំណង់អាគារស្នាក់នៅរបស់ ជនសង្ស័យដែលមានទីតាំង ស្ថិតនៅទីក្រុង Saarbrucken នៃរដ្ឋសហព័ន្ធ Saarland ។ ព័ត៌មាន លម្អិតនៃប្រតិបត្តិការចាប់ឃាត់ខ្លួន ត្រូវបានទម្លាយកាលពីដើមសប្តាហ៍ថ្ងៃច័ន្ទ ។ ជនសង្ស័យរូបនេះ ត្រូវបានអាជ្ញាធរប៉ូលីសក្រុង Saarland ស៊ើបអង្កេតឈានទៅដល់ការចាប់ឃាត់ខ្លួន បន្ទាប់ពីទទួល បានតម្រុយពីប៉ូលីសឧក្រិដ្ឋកម្មសហព័ន្ធ ។

បើយោងតាមការិយាល័យព្រះរាជអាជ្ញាឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់យកមកឃុំខ្លួន បន្ទាប់ពី រូបគេមានការទាក់ទងដោយផ្ទាល់នឹងក្រុម ISIS កាលពីអំឡុងខែធ្នូ កន្លងទៅនេះ ដោយមានការ ចរចារនឹងស្នើសុំកញ្ចប់ថវិកា ប្រមាណជិត ២០០,០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញរថយន្ត ជា ច្រើនគ្រឿង និងគ្រឿងបំផ្ទុះជាច្រើនផ្សេងទៀត ក្នុងគោលបំណងតែមួយគត់ ធ្វើការវាយប្រហារទ្រង់ ទ្រាយធំសម្លាប់ពលរដ្ឋដែលពុំមែនបានកាន់សាសនាម៉ូស្លឹម ។

ជនសង្ស័យរូបនេះ រងនូវការចោទប្រកាន់ពីគម្រោងផែនការរបស់លោក ដែលគ្រោងនឹងទិញរថយន្ត ៨គ្រឿង ក្នុងមួយគ្រឿងតម្លៃ ២២,៥០០អឹរ៉ូ និងគ្រឿងបំផ្ទុះមួយចំនួនផ្សេងទៀត រួចបើកសំដៅហ្វូង មនុស្ស ក្នុងការសម្លាប់ទ្រង់ទ្រាយធំ។ គម្រោងផែនការវាយប្រហាររបស់ជននេះ គ្រោងនឹងបំពាក់ គ្រឿងបំផ្ទុះចន្លោះពី ៤០០ ទៅ ៥០០គីឡូក្រាម ទៅក្នុងរថយន្តមួយគ្រឿងៗ ។ រាល់តម្រុយនៃគំរោង វាយប្រហារត្រូវបានទម្លាយតាមរយៈការប្រាស្រ័យទាក់ទង រវាងជនសង្ស័យ និងសមាជិក ISIS នៅ លើបណ្តាញ Telegram ដែលត្រូវបានរកឃើញ នៅលើទូរស័ព្ទដៃជនសង្ស័យ អំឡុងពេលបើកការ ស៊ើបអង្កេតឈានទៅដល់ការចាប់ឃាត់ខ្លួន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ