CamNews

កម្ពុជានឹង​រៀបចំ​ខួប៦ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ចូលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធី នៃការដាក់បញ្ចូល ប្រាសាទព្រះវិហាររបស់ខ្មែរចូល ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ដែលជាខួប លើកទី៦ នៅប្រាសាទព្រះវិហារ តែម្តង ។

ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការ បេតិភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ ពិភពលោកមួយនេះ។

នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ដែរ តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ បានកាត់សេចក្តីប្រគល់ ប្រាសាទព្រះវិហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យ មកខ្មែរវិញ ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពីបរិវេណប្រាសាទ ព្រះវិហាររបស់ខ្មែរ៕