មានព្រះសង្ឃមួយអង្គ ទើបបូសថ្មីៗ រួចក៏បានត្រាច់ចរ ចេញបិណ្ឌបាត ទៅកាន់ភូមិមួយ ។ព្រឹកថ្ងៃមួយជាថ្ងៃខួបកំណើតរបស់ អ៊ុំឆាយ ដូច្នេះគាត់បានត្រៀមម្ហូបម្ហា និងផ្លែឈើមួយចំនួនដើម្បី ទុកដាក់បាតព្រះសង្ឃ ។ លុះពេលព្រះសង្ឃនិមន្តមកដល់ផ្ទះ គាត់ក៏បានយកទេយ្យទាន ទាំងនោះដាក់បាតរួចប្រាប់លោកថា "ថ្ងៃនេះជាថ្ងៃកំណើត ខ្ញុំកុណា សូមអោយតេជគុណសូត្រធម៌ ផ្តល់ពរអោយបានច្រើន ដើម្បីអោយបានសម្រេចគ្រប់បំណងប្រាថ្នា ។

ព្រះសង្ឃបួសថ្មីៗ ពេលលឺដូច្នោះ មានការពិបាកចិត្តយ៉ាងខ្លាំង ព្រោះអាត្មាអញទើបបួសថ្មី ចេះធម៌ពីណាមក មើលបាលីមិនទាន់ដាច់មួយតួផងហ្នឹង រួចឈរស្មឹងស្មាធ មួយសន្ទះក៏សម្រេចចិត្តថា៖ ណ្ហើយចុះ! ទៅស្អីទៅចុះដល់ដំណាក់កាលនេះ ហើយរួចក៏មានសង្ឃដិការថា ញោមៗចាំទទួលពរថ្ងៃកំណើតណា"Happy Birthday to you"Happy ...to you"សាធុ សាធុ !ប្រពៃណាស់ញោម ... ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke