ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារតែក្រុមកូនអ្នកមានមួយក្រុម បានចូលផឹកស៊ីនៅក្នុងភោជនីយដ្ឋាន យីហោ អត់បញ្ហា ហើយបានទាស់ពាក្សសំដីគ្នា រួចបុរសម្នាក់បានដើរចេញក្រៅ ទៅយកកាំភ្លើងពីក្នុងរថយន្តបាញ់ មួយគ្រាប់ចូលទៅក្នុងហាង កាលពីវេលាម៉ោង ២២ និង៥០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវលេខ៣៦០ កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយពួកគេ បានឡើងជិះរថយន្ត គេចខ្លួនបាត់ បន្សល់ទុករថយន្តមួយគ្រឿង នៅកន្លែងកើតហេតុ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ក្រុមកូនអ្នកមានមួយក្រុម មានគ្នា ៤ ទៅ៥នាក់ ក្នុងនោះមាននារីម្នាក់ បានជិះរថយន្ត២គ្រឿង មួយគ្រឿង ម៉ាកតូយូតា កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2AB-2331 និងមួយគ្រឿងទៀត ម៉ាកប្រាដូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-0599 បានមក ចូលផឹកស៊ីនៅក្នុងភោជនីយដ្ឋានយីហោ អត់បញ្ហា ខណៈដែលពួកគេកំពុងផឹកស៊ីសុខៗ បានប្រហែលជាជិតមួយ ម៉ោងក្រោយមក ស្រាប់តែកើតមានជម្លោះ ក្នុងតុជាមួយគ្នា ស្រែកឡូឡាពេញក្នុងហាង បង្កឲ្យមានការភ្ញាក់ផ្អើក ដល់ ម្ចាស់ហាង និងភ្ញៀវដែលអង្គុយក្បែរ ។ បន្ទាប់មកស្រាប់តែមានភាគីម្ខាងទៀត បានរត់ចេញក្រៅ ចូលទៅក្នុងរថយន្ត របស់ខ្លួន យកកាំភ្លើងខ្លីមួយដើម មកបាញ់មួយគ្រាប់ចូលក្នុងហាង តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់ រង របួសនោះទេ ហើយពួកគេបានឡើង បើករថយន្តម៉ាកប្រាដូ គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តមួយគ្រឿង ម៉ាក តូយូតាកាមរី បាឡែន នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថ បានចុះមកដល់ចំណុចកើតហេតុ និងស្ទូចរថយន្ត ទៅរក្សាទុកនៅ កងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ ។ទាក់ទិននឹងហេតុការណ៍ខាងលើនេះ សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់ថា រឿងហេតុនេះបង្កឡើង ដោយសាររឿងអ្វីឲ្យពិតប្រាកដនោះទេ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល