CamNews

ស្រោម​អនា​ម័យ​ចំនួន ៤៥០,០០០​ប្រអប់ នឹង​ចែក​ជូន Free ក្នុង​ព្រឹត្តិ​ការណ៍​កីឡាអូ​ឡាំ​ពិក នៅ​ប្រេ​ស៊ីល

(ក្រុងរីយ៉ូ)៖ ស្រោមអនាម័យ (Condom) ប្រមាណ ៤៥០,០០០ប្រអប់ នឹងត្រូវធ្វើការចែកជូនដោយមិន​គិត​ថ្លៃ​ក្នុង​ឱកាស​ការ​ប្រកួត​កីឡា​អូឡាំ​ពិក រដូវ​ក្តៅ ឆ្នាំ​២០១៦ នៅប្រទេសប្រេស៊ីល ដើមខែសីហាខាងមុខ នេះបើយោងតាមគណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ IOC នៅថ្ងៃទី០៧ ខែមិថុនានេះ។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានធ្វើការដកស្រង់របាយការណ៍របស់ IOC ថា «ក្នុង​ចំណោម​ស្រោម អនា​ម័យ​ជិត​កន្លះ​លាន​ខាង​លើ​នេះ គឺមានស្រោមអនាម័យសម្រាប់នារី ១០០,០០០ប្រអប់ និងសម្រាប់បុរស ៣៥០,០០០ប្រអប់ បូករួមទាំងទឹករំអិល ១៧៥,០០០ប្រអប់ (Lubricant) ក៏នឹងត្រូវផ្គត់ផ្គង់ផងដែរ ដែលនឹងធ្វើការ ចែកជូនចាប់ពីថ្ងៃទី២៤ ខែកក្កដាតទៅហើយ មុនកីឡាអូឡាំពិកចាប់ផ្តើមជាផ្លូវការថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងទីក្រុងធំនៃប្រទេសប្រេស៊ីល Rio de Janeiro លើកទី៣១នេះ»។

IOC បានបញ្ជាក់ថា ការចែកជូនស្រោមអនាម័យដោយមិនគិតថ្លៃនេះ គឺដើម្បីឲ្យអត្តពលិក ១០,៥០០​នាក់ បុគ្គ​លិក​ផ្សេងៗ និង​អ្នក​គាំ​ទ្រ​សម្រាប់​ប្រតិបត្តិការផ្លូវភេទ និងជៀសផុតពីការឆ្លងកាមរោគផ្សេង ខណៈដែលប្រទេសស្ថិតក្នុងតំបន់អាមេរិកឡាទីន​មួយនេះ កំពុងទទួលរងនូវការរីករាលដាលនៃវីរ៉ុស Zika។

កាសែតក្នុងស្រុករបស់ប្រេស៊ីល ដែលមានឈ្មោះថា Folha de S.Paulo បានផ្សាយថា ស្រោម​អនា​ម័យ​ពី ១០០,០០០ ទៅ ១៥០,០០០​ប្រអប់ ត្រូវ​បាន​ផ្គត់​ផ្គង់ក្នុងកីឡាអូឡាំពិក ឆ្នាំ២០០០ នៅទីក្រុង Sydney ប្រទេសអូស្រ្តាលី ហើយចំនួនស្រោមអនាម័យ ៤៥០,០០០ប្រអប់ខាងលើដែលត្រៀមចែកជូននេះ គឺមានការកើនឡើង ៣ដង បើប្រៀបធៀបនឹង Olympic Games ឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយការកើនឡើងនេះ មិនពាក់ ព័ន្ធទៅនឹងវីរ៉ុស Zika នោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង