ព័ត៌មានអន្តរជាតិ ៖ គ្រប់បុរស និងស្រ្តី ដែលបានធ្វើដំណើរត្រលប់ពីតំបន់ដែលរងនូវការវាយប្រហារដោយវីរុស Zika នោះ គួរតែ អនុវត្ត ការរួមភេទរបស់ខ្លួន ដោយមានសុវត្ថិភាពខ្ពស់បំផុតក្នុងរយៈ ពេលតិចបំផុត ៦ខែ ដើម្បីជៀសវាងហានិភ័យក្នុងការចម្លងវីរុស ប្រភេទនេះ ទៅកាន់ ដៃគូរបស់ខ្លួន នេះបើយោងតាម សេចក្តីណែនាំ ពីអង្គការសុខាភាពពិភពលោក ។ សេចក្តីណែនាំនេះ គួរតែត្រូវ អនុវត្តន៍ចំពោះមនុស្សរាល់គ្នា (បុរស,ស្រ្តី) បើទោះជាពួកគេ គ្មានមុខសញ្ញាឆ្លងយ៉ាងណាក៏ដោយចុះ ។

សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា សេចក្តីណែនាំសុវត្ថិភាពផ្លូវភេទខាងលើនេះ ត្រូវបានធ្វើឡើង រយៈពេល ២សប្តាហ៍ក្រោយ បន្ទាប់ពីវេជ្ជបណ្ឌិតបានរកឃើញ វីរុស Zika នៅក្នុងទឹកកាមរបស់បុរស ជនជាតិអ៊ីតាលីម្នាក់ រយៈពេល ៦ខែក្រោយ តាំងពីគាត់ឆ្លងវីរុស Zika ជាលើកដំបូង។ ប្រភពបញ្ជាក់ ឲ្យដឹងថា Zika គឺអាចចម្លងបានតាមរយៈការរួមភេទ ដោយគ្មានការពាក់ស្រោមអនាម័យ ប៉ុន្តែ ការ ចម្លងចម្បងនោះគឺ ការខាំដោយសត្វមូសដែលមានផ្ទុកវីរុស Zika ។

គួររំឮកថា កាលពីពេលកន្លងទៅនេះ អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ឲ្យដឹងថា បុរស ដែលគ្មានរោគសញ្ញាឆ្លងវីរុស Zika គឺតម្រូវត្រឹមតែប្រើស្រោមអនាម័យក្នុងការរួមភេទ ឬក៏ផ្អាកការ រួមភេទរយៈពេលត្រឹមតែ ៦-៨សប្តាហ៍ ដើម្បីចៀសវាងការឆ្លង និងចម្លងវីរុស Zika ពីម្នាក់ទៅម្នាក់ ៕

-ធ្លាយរបាយការណ៍ វីរុស Zika អាចរស់នៅក្នុងកែវភ្នែក ខណៈអាចចម្លង តាមរយៈទឹកភ្នែក

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី