កាលពីថ្ងៃទី ២កក្កដាកន្លងទៅ កូរ៉េខាងត្បូងបានសម្ពោធរដ្ឋធានីទីពីររបស់ខ្លួន គឺក្រុង Sejong
ដែលតាមគម្រោង វាគឺជាទីស្ថាក់ការថ្មី របស់ក្រសួងចំនួន និងស្ថាប័នផ្សេងៗចំនួន ១៦ ក្នុងរយៈ
ពេលពីរឆ្នាំខាងមុខ។

រដ្ឋធានីទីពីរនេះ ត្រូវបានគេជឿថា នឹងជួយកាត់បន្ថយសម្ពាធ ការកកស្ទះនៅក្រុង Seoul និងនាំមក
នូវការរីកចម្រើន រួមនឹងតុល្យភាពជាងមុន។ រដ្ឋធានី mini Sejong ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ ទៅភាគខាងត្បូងក្រុង Seoul នេះ នឹងក្លាយជាកន្លែងធ្វើការរបស់មន្ដ្រីរដ្ឋការចំនួន ១០.០០០នាក់
ក្នុងឆ្នាំ ២០១៤។ ក្រុមមន្ដ្រីរបស់រដ្ឋាភិបាល និងសមាជិកសភា ក្នុងនោះមានលោកនាយករដ្ឋមន្ដ្រី
Kim Hwang-sik ក៏បានចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលហិរញ្ញវត្ថុទីពីរនេះ លើកលែងតែ លោក
ប្រធានាធិបតិ Lee Myung-bak ។

កាសែត Chosun របស់កូរ៉េខាងត្បូងបានអោយដឹងថា រដ្ឋាភិបាលមានគម្រោងនឹងរើក្រសួងចំនួន ១៦
និងស្ថាប័នផ្សេងៗចំនួន ២០ រួមទាំងការិយាល័យរបស់នាយករដ្ឋមន្ដ្រី និងស្ថានិយទូរទស្សន៍របស់
រដ្ឋផងដែរ។

ជាមួយនឹងផ្ទៃដីស្មើនឹង ៣ភាគ ៤របស់ក្រុង Seoul រដ្ឋធានីទីពីរនេះ បច្ចុប្បន្ន មានប្រជាជនរស់នៅ
ប្រមាណជា ១២០,០០០នាក់។ រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ចំនួនប្រជាជននឹងកើនឡើងដល់
៣០០,០០០នាក់ ក្នុងឆ្នាំ ២០២០ និងកន្លះលាននាក់ ក្នុងឆ្នាំ ២០៣០ នៅពេលការសាងសង់បាន
សម្រេច។

បច្ចុប្បន្ន រដ្ឋធានី Seoul មានប្រជាជនរស់នៅ ១០លាននាក់ ខណៈដែលពលរដ្ឋទូទាំងប្រទេសមាន
ចំនួន ៤៩លាននាក់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BBC/VE