CamNews

យន្តហោះថៃ របស់ក្រុមហ៊ុន Thai Airways ចុះចតជាបន្ទាន់ ក្រោយពី កញ្ជក់ កាប៊ិន បែកបាក់ រងការខូចខាត

ព័ត៌មានអន្តរជាតិ ៖ យន្តហោះថៃ របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងតែធ្វើដំណើរឆ្ពោះ ទៅកាន់ទីក្រុង ស៊ីដនី ប្រទេសអូស្រា្តលី ពីទីក្រុងបាងកក ប្រទេសថៃ​នោះ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ និងទាំងអាសន្ន នៅកោះបាលី កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រោយពី បង្អួចកញ្ជក់នៃតួកាប៊ិន របស់ អ្នកបើកយន្តហោះ បានខូចបែកបាក់ ដោយបានញ៉ាំងអោយសម្ពាន កាប៊ិន ធ្លាក់ចុះមួយរំពេច នេះបើ តាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស ។

ប្រភពបន្ថែមអោយដឹងថា យន្តហោះខាងលើ មានជើងហោះហើរ TG467 ដឹកអ្នកដំណើរ ២៧២ នាក់ ដោយនៅក្នុងនោះ បានធ្វើការចុះចត ជាបន្ទាន់ និងទាំងអាសន្ន ដោយជោគជ័យ នៅឯអាកាសយាន ដ្ឋានអន្តរជាតិ Ngurah Rai International Airport កោះបាលី នាវេលាម៉ោង ៤ និង ៥០ នាទីល្ងាច ។ យ៉ាងណាមិញ បើតាមការគូសបញ្ជាក់អោយដឹង ពីអ្នកនាំពាក្យ អាកាសយានដ្ឋានអោយដឹងថា ពុំមាន សេចក្តីរាយការណ៍ ថាមានអ្នកដំណើរណាម្នាក់ រងរបួសនោះទេ ក្រោយពី ពីលុត លោក​ Ivtas Dejku - njorn បានធ្វើការចុះចត បានជោគជ័យ និង ដោយសុវត្ថិភាព ។ របាយការណ៍បន្ថែមថា បណ្តាអ្នកដំ ណើរលើយន្តហោះ Boeing 747 មួយគ្រឿងនេះ នឹងធ្វើដំណើរចាកចេញពីកោះ បាលី នៅថ្ងៃពុធនេះ ហើយ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ straitstimes