(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Wayne Rooney នឹងត្រូវអវត្តមានពីក្លឹបបិសាចក្រហម Manchester United ៨ប្រកួត ស្មើនឹង៦សប្តាហ៍ ដោយសារតែបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ កាលពីលេងចាញ់ក្រុមម្ចាស់ផ្ទះ Sunderland នៅ Premier League ថ្ងៃសៅរ៍សប្តាហ៍មុន ។

ទន្ទឹមនឹងនោះដែរ កីឡាករប្រធានក្រុមជម្រើសជាតិអង់គ្លេស ក៏អវត្តមានពេល Man Utd ប៉ះក្រុម FC Midtjylland ម៉ោង ១៖០០នាទី រំលងអាធ្រាត្រយប់នេះ ក្នុងក្របខណ្ឌ Europa League យប់នេះទៀត នេះបើតាមការបញ្ជាក់ឲ្យដឹងពីគ្រូបង្វឹក Louis van Gaal ថ្លែងប្រាប់ BBC នៅពេលដាក់ Rooney លេងពេញម៉ោងពេលប្រកួតចាញ់ Sunderland កាលពីរាត្រីថ្ងៃសៅរ៍ ២-១ នោះ ។

លើសពីនេះទៀត អតីតកីឡាករក្លឹប Everton ខាងលើនេះ ក៏អាចនឹងអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសប្រកួតមិត្តភាពទល់នឹងក្រុម ជម្រើសជាតិអាល្លឺម៉ង់ និងហូឡង់ចុងខែក្រោយនេះដែរ តែ Rooney មានឈ្មោះរួចហើយក្នុងការ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Euro 2016 នៅប្រទេសបារាំងថ្ងៃទី១០ មិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ។

Rooney ស៊ុតបញ្ចូលទីបាន៧គ្រាប់ ពីការចូលលេងបាន៩ប្រកួតនាពេលកន្លងមកក្នុងរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ តែមិនបានជួយឲ្យ Man Utd ឆ្លងផុតចេញពីពូលនៃ Champions League ឡើយ ហើយក្លឹបកំពុងឈរនៅលេខរៀងទី ៥បណ្តោះអាសន្ន តាមពីក្រោយក្រុមលេខ៤ Manchester City ៦ពិន្ទុ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី