CamNews

សពលោកបណ្ឌិត កែម ឡី នឹងត្រូវបូជានៅម៉ោង៥រសៀលថ្ងៃទី១៨ ខែកក្កដា នៅវត្តពោធិយារាម ហៅវត្តចាស់

(ភ្នំពេញ)៖ សពលោកបណ្ឌិត កែម ឡី នឹងត្រូវបូជានៅម៉ោង ៥៖០០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ នៅបរិវេណវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាទីកន្លែងកំពុង តម្កល់សព ធ្វើបុណ្យសម្រាប់ នេះបើតាមលិខិតកម្មវិធីបុណ្យសព របស់ក្រុមគ្រួសារលោក កែម ឡី។

លិខិតកម្មវិធីបុណ្យរបស់លោក កែម ឡី បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ សពលោកបណ្ឌិត កែម ឡី បាននិងកំពុងតម្កល់ទុក នៅវត្តពោធិយារាម ដើម្បីឲ្យជនរួមជាតិ បានចូលរួមរំលែកទុក្ខដល់គ្រួសារសព និងធ្វើបុណ្យឧទ្ទិសកុស តាមប្រពៃណី។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្នាន់កាំភ្លើងដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ បាញ់សម្លាប់នៅក្នុង Starmart របស់ស្ថានីយ ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

លោកស្រី ប៊ូ រចនា បានប្រាប់ Fresh News យ៉ាងដូច្នេះថា «ខ្ញុំនៅមិនទាន់ច្បាស់ថា នឹងសម្រេចចិត្តទៅរស់នៅអូស្រ្តាលីនៅឡើយទេ ហើយខ្ញុំក៏មិនទាន់ដឹងថា ​នឹងទៅប្រទេសណាដែរ តែយ៉ាងណាខ្ញុំនឹងទៅដើម្បីសុវត្ថិភាពកូនៗ។ មិនមានប្រទេសអូស្រ្តាលីតែមួយទេ មានប្រទេសច្រើនទៀតដែលស្នើឲ្យខ្ញុំ និងកូនៗទៅនៅ»។

«ឃាតករដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ អាចប្រឈមនឹង ការជាប់ពន្ធនាគារ អស់មួយជីវិត»នេះយោងតាមច្បាប់ព្រហ្មទណ្ឌ បើសិនណាជាតុលាការសម្រេចថា នោះជាអំពើឃាតកម្ម គិតទុកជាមុន។

ខ្មាន់កំាភ្លើងត្រូវបានសមត្ថកិច្ចដេញចាប់យ៉ាងប្រផាប់ប្រភីង ក្រោយបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ភ្លាមៗនៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ខណ្ឌចំការមន រួចរត់ទៅកាន់វិថីព្រះសុធារស ក្បែរវត្តស្វាយអំពែ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី