(អាមេរិក)៖ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំ នឹងមានអាត្រាប្រឈម នឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផល នៃការសិក្សាទៅលើ អ្នកជំងឺមហារីកគ្រាប់ឈាម ម្នាក់ៗមានការណែនាំថា ជាតិថ្នាំអាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយឡែកការសិក្សាថ្មី ដែលយោងទៅតាមការធ្វើតេស ទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរសនិងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥,០០០នាក់ ដោយពួកគេបានប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំ ព្រមទាំងមានការពិនិត្យនឹងតាមដាន ស្ថានភាពសុខភាព យ៉ាងច្បាស់លាស់។

លទ្ធផលបានបង្ហាញឲ្យឃើញថា អ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង ១ភាគរយ កើតជំងឺមហារីក ពាក់ព័ន្ធនឹងកោសិកាឈាម ដូចជាមហារីកក្រពេញទឹករង៉ៃ ដែលកើតឡើងដោយ ភាពខុសប្រក្រតីរបស់ខួរឆ្អឹង។

ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកស្ម័គ្រចិត្តចំនួនជាង ៩ភាគរយ ក្នុងក្រុម ដែលមានជំងឺមហារីក ធ្លាប់ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹង អ្នកមិនកើតជំងឺមហារីក មានតែ ៥ភាគរយប៉ុណ្ណោះ។ នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើត ជំងឺមហារីក គ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំសេតាមុល ជាប្រចាំ មានអត្រាប្រឈមនឹងជំងឺ មហារីកគ្រាប់ឈាម កើនឡើងខ្ពស់ដល់ទៅជិត ២ដងឯណោះ។

ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលនេះ នៅមិនទាន់មានការពិសោធន៍ទេថា ជាតិថ្នាំអាសេតាមីណូហ្វេន គឺជាមូលហេតុនៃជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សាបន្ថែមទៀត មុននឹងយកលទ្ធផលស្រាវជ្រាវនេះ ទៅពិចារណាក្នុងការប្រើប្រាស់ថ្នាំ បំបាត់ការឈឺចាប់ប្រភេទនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង