បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៥ នេះ ប្រជាពលរដ្ឋប្រមាណ ១០០នាក់ រស់នៅភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នាក្នុងបរិវេណ វត្ត រតនារាម (វត្តផ្សារកណ្តាល) សរសេរលើកបដា ដាក់មីក្រូស្រែកដើម្បីបណ្តេញគ្រូចៅអធិការវត្ត ចេញពីវត្ត ដោយចោទថា គ្មានការរីកចំរើន នៅបរិវេណវត្ត ឬស្ថាបនា នានា ក្នុងវត្តឡើយ និងប្រើពាក្យ មិនគោរពសិទ្ធប្រជាពលរដ្ឋ ជាពិសេសទាមទាររៀបចំគណកម្មាធិការវត្តសារជាថ្មី។

បើការអះអាងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ព្រះអង្គបុគ្គលនោះតាំងពីបានមកកាន់ តំណែងជាចៅអធិការវត្តពុំមានការរីកចំរើន និងការសាងអ្វីទាំងអស់ សូម្បីតែយកខ្មោចមកដុតគ្មានលុយ គឺមានអោយដុតឡើយធ្វើប្រជាពលរដ្ឋយកសាកសពទៅ បូជានៅឯវត្តផ្សេងៗទៅវិញ ។ ពួកគាត់បន្តថា ពេលបុណ្យដាក់បិណ្ឌ លោកដាក់មេក្រូជេក្មេងៗថា កូនអាណា អីក៏អត់ពូជម៉្លេះ, លោកចៅអធិការបាន ជេអោយពុទ្ធបរិស័ទ្ធ ថាខ្យល់ព្យុះបាក់ផ្ទះ រន្ទះបាញ់ខែចែត្រ គ្រោះថ្នាក់ចរាចរណ៍ ដើរៗឡានបុក ជិះម៉ូតូចូលឡាន បាក់កងាប់ ងាប់តែហោង គ្មានអង្ករច្រកឆ្នាំង បែកបាក់ព្រាត់ប្រាស់គ្រួសារ ,ចៅអធិការ ត្រូវចាកចេញ,ចៅអធិការកុហកបោកប្រាស់ ប្រជាពលរដ្ឋ, ចៅអធិការអសមត្ថភាព,ចៅអធិការក្បាលរឹង ,ចៅអធិការព្រមទទួលបេក្ខជនឈរឈ្មោះថ្មី ចូលរួមឈរ ឈ្មោះ អោយប្រជាពលរដ្ឋបោះឆ្នោតឡើយ ព្រោះលោកចៅអធិការជ្រើសរើសតែបក្សពួកដើម្បីងាយស្រួលក្នុងការរកស៊ី លុយក្នុងវត្ត ។

ពួកគាត់ដោយចោទប្រកាន់គ្រូចៅអធិការបន្ថែមថា លួចលាក់មានស្រីនៅស្រុកត្បូងឃ្មុំ បំផ្លិចបំផ្លាញ សួនផ្កាក្នុងវត្តដោយមិនបានពិភាក្សាជាមួយប្រជាពលរដ្ឋចំណុះជើងវត្ត បច្ច័យដែលបានមកពីសប្បុរជន មិនបានយកមកកសាងសមិទ្ធិផលក្នុងវត្ត ដាក់មីក្រូជេរប្រមាថប្រជាពលរដ្ឋក្នុងភូមិ។ល។

ពួកគាត់បន្ថែមថា ប្រសិនជាលោកចៅអធិការវត្តមិនចេញទេ ពួកគាត់នៅតែបន្តក់បាតុកម្ម ដេញលោក ចេញ ហហើយវាមិនមែន១លើកទេ គឺជាច្រើនលើកមកហើយ ពួកគាត់សង្ឃឹមថា អាជ្ញាធរ និងក្រសួង ធម្មការ និងសាសនាគិតគូរបញ្ហាខាងលើនេះអោយបានឆាប់រហ័ស។

បើតាមការអោយដឹងពីព្រះសង្ឃព្រះនាម មសធរមោប៉ូច ពឿន ជាអធិការវត្តរតនារាម (វត្តផ្សារកណ្តាល) បានមានសង្ឃដីការថា អាត្មាចង់បកស្រាយថា ការពិតណាក្នុងវត្តនេះ គឺអាត្មាបាន ខិតខំប្រឹងប្រែង កសាងជាក់ស្តែងអាត្មា បានសាងសងសាលាឆ័ន្រអស់ទឹកជាង២០ម៉ឺនដុល្លា ហើយអាត្មាបាចាក់បេតុងពេញបរិវេណវត្តស្ទើទាំងស្រុង ហើយសមតិផលចាក់សាប ចាក់អីកសាង សាលាបាលី និងតសំយ៉ាបខាងមុខកុដ្ឋអស់រយៈកាលជា៤ឆ្នាំ តាំងពីអាត្មាឡើងជាចៅអធិការវត្តធ្វើ រហូត ក៏ប៉ុន្តែអ្វីដែរប្រជាពលរដ្ឋោទប្រកាន់អាត្មានោះ គឺផ្ទុយស្រលះទាំងអស់នោះតែម្តង ។

លោកចៅអធិការបន្តថា ប្រជាពលរដ្ឋទាំង នោះប្រហែលជាមានអ្នកនៅពីក្រោយខ្នងជាមិនខាន់នោះទេ ដោយប្រជាពលរដ្ឋទាំងអស់ នេះខ្វះការយល់ដឹងគួបផ្សំ ចំណែកការចោទអាត្មាថាបានដាក់មេក្រូជេ ដល់ពុទ្ធបរិស័ទ្ធនោះគឺ គឺវាគ្មានការពិតនោះទេ គឺអាត្មាដាសតឿ ការណែនាំដក់ក្មេងបាន ចូលមកវត្ត អារាមតែប៉ុណ្ណោះ ។

ក្រោយពីមានការផ្ទះការតវាប្រមាណជា១ម៉ោង គេឃើញមានវត្តមានលោកតាន់ គឹមរិទ្ធ ក្រុមប្រឹក្សាក្រុង លោកជា ដា មេបញ្ជាការអ ហក្រុង និងអា្ញធរមូលដ្ឋាន នគបាលប៉ុស្តិ៍និងកងកម្លាំង អ.ហ ក្រុងប៉ោយ ប៉ែត មកសម្របសម្រួលជាមួយ និងប្រជាពលរដ្ឋជៀសវាងបង្កហឹង្សាណាមួយកើតឡើង ដោយ យថហេតុ ដើម្បីចចារជាមួយប្រជាពលរដ្ឋស្ងប់ស្ងាត់ទៅវិញ ។

ការផ្ទុះតវា ដាក់មីក្រូស្រែកដើម្បីបណ្តេញ គ្រូចៅអធិការវត្តរតនារាម(វត្តផ្សារកណ្តាល) អស់រយៈពេលប្រមាណជាង២ម៉ោងទើប វិលត្រឡប់ទៅផ្ទះរៀងខ្លួន ដើម្បីរងចាំក្រសួង ធម្មការ និងសាសនាដោះ ស្រាយតាមនិតិវិធី នាពេលក្រោយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល