CamNews

លី អ៉ីវ៉ាធីណា ផ្ទុះ​កំហឹង នឹង​តៃ​កុង​ឡាន​ដឹក​ដី​ធំៗ បើក​បរ​មិន​គោរព​ច្បាប់​ បង្ក​ឲ្យ​បុក​​​ក្មេង២

(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តដឹកដី បើកបុកក្មេងស្រីពីរនាក់ស្លាប់ នៅក្រោមកង់រថយន្ត យ៉ាងអាណោ​​ចអធ័ម និងក្មេងប្រុស​ម្នា​ក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីពេទ្យ កាលពីម្សិលមិញនោះមក បានធ្វើឲ្យមហាជន ជា​ច្រើន​សម្តែងអារម្មណ៍តក់ស្លុត និងថ្កោលទោសលើតៃកុង រថយន្តរូបនោះ។ ទន្ទឹមនឹងគ្នានេះ តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មថោន កញ្ញា លី អ៉ីវ៉ាធីណា ក៏បាន​ផ្ទុះកំហឹង ខឹងនូវទង្វើបង្កគ្រោះថ្នាក់ ខាង​លើនេះ ផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីកូនកាត់ចិន ធ្មេញជំពើស លី អ៉ីវ៉ាធីណា ថ្មី​ៗនេះ បានសរសេរបង្ហោះ ជះកំហឹងជាសាធារណៈថា«ស្អប់ជាងគេ គឺពួកអាឡានធំៗហ្នឹងហ្មង.! បើ​ក​លឿនម៉ែអាលឿន ប្រញាប់ទៅងាប់មើលទៅ បើងាប់ម្នាក់ឯងទៅ វាបុកដោយគេមិនដឹងអីទៀត បើវាបើកពេលយប់វិញចាំមើល…»។

កញ្ញា លី អ៉ីវ៉ាធីណា បានសរសេរទៀតថា «រាល់ថ្ងែនេះ ឃើញតែពួកឡានធំៗ និងបុកតែគេសោះហើយ។ ចុះបើគេបុកគ្រួសារវាវិញ វាគិតម៉េច ចាប់បានវៃឲ្យងាប់ហ្មង។ ខ្ញុំក៏សូមសំណូមពរឲ្យប៉ូលិស តាមរកឲ្យឃើញ កុំធូរពេកជីវិតមនុស្សមានតម្លែងណាស់។ សុំទោសបើខ្ញុំនិយា​យសំដីធ្ងន់ ព្រោះខឹងពេក ណាមួយប្អូនពីរនាក់ហ្នឹង នៅជិតផ្ទះខ្ញុំ ស្រុកយើងគួរតែមានច្បាប់ឲ្យតឹង អំពីបញ្ហានេះ មិនមែនបុកគេហើយ អាចរួចខ្លួនបានទេ.!»។

ប្រតិកម្មខ្លាំងពុំធ្លាប់មាន របស់តារាចម្រៀង​ លី អ៉ីវ៉ាធីណា ខាងលើនេះធ្វើឡើង ក្រោយពេលដឹងថា ក្មេងស្រីសិស្សវិទ្យាល័យ ឫស្សីកែវ២នាក់ ត្រូវរថយន្តបែនដឹកដី បើកបុក និងកិនអូសចូលក្រោម​រថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ខណៈយុវជនម្នាក់ទៀត ដែលបើកឌុបក្មេងស្រីទាំង២​បានរងរបួសធ្ងន់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី