បើសិនជាអ្នកមានប្រាក់ ២លានដុល្លារអាមេរិក អ្នកអាចទៅញ៉ាំអាហារនៅភោជនិដ្ឋានពិសេស
មួយនៅសង្ហបុរី ដែលត្រូវបានគេឃោសនាថា មានតម្លៃថ្លៃបំផុតក្នុងលោក។

ភោជនិយដ្ឋាន Ce La Vi ស្ថិតនៅជាន់លើគេបង្អស់របស់សណ្ឋាគារ Marina Bay Sands

ភោជនិយដ្ឋាន Ce La Vi ស្ថិតនៅជាន់លើគេបង្អស់របស់សណ្ឋាគារ Marina Bay Sands នៅ
ប្រទេសសឹង្ហបុរី។ ពួកគេកំពុងតែសហការណ៍ជាមួយក្រុមហ៊ុនលក់ពេជ្ររុស្ស៊ី World of Diamonds
ដើម្បីបម្រើសេវាអាហារដ៏ពិសេសបំផុតក្នុងលោក។ យោងតាមសេចក្ដីប្រកាស កាលពីប៉ុន្មានម៉ោង
មុននេះ ឱ្យដឹងថា សេវាកម្មនេះ នឹងចំណាយពេលសរុប ៨ម៉ោង។

កញ្ចប់សេវាកម្មពិសេសនេះ គឺសម្រាប់តែមនុស្សពីរនាក់ ហើយវាចាប់ផ្ដើមដោយការជិះឧទ្ធម្ភាគ
ចក្រ ៤៥នាទី ដែលហោះហើរជុំវិញសឹង្ហបុរី។ ក្រៅពីនេះ ក៏មានសេវាធ្វើដំណើរតាមនាវាទេស
ចរណ៍លំដាប់ប្រណិត និងការធ្វើដំណើរដោយរថយន្ត Rolls-Royce មកកាន់ភោជនិយដ្ឋាន។ នៅ
ពេលមកដល់ភោជនិយដ្ឋាន ភ្ញៀវនឹងត្រូវបានទទួលអបអរដោយផ្កាយកុលាបចំនួន ១០០០០ទង
និងអាហារមួយពេលដែលមានមុខម្ហូបចំនួន ១៨មុខ។

ភោជនិយដ្ឋាន និងក្រុមហ៊ុនរុស្ស៊ីនេះ បានសន្យាថា ក្នុងការទទួលទានអាហារ ភ្ញៀវនឹងបានប្រើ
ចង្កឹះពេជ្រដែលមានឆ្លាក់ឈ្មោះរបស់ខ្លួន។ បណ្ដាមុខម្ហូបក៏មានតម្លៃខ្ពស់ ដូចជា អយស្ទើរ Belon
ផ្អកពងត្រី Almas និងស្រាទំពាំងបាយជូដែលមានអាយុកាល ៤៤ឆ្នាំ ឬ ៥៥ឆ្នាំ។

នៅចុងពិធីជប់លៀង ភ្ញៀវនឹងទទួលបាននូវជំនូនជាចិញ្ចៀនមាសដែលមានដាំពេជ្រពណ៌ខៀវ
២,០៨ការ៉ាត។

នៅចុងពិធីជប់លៀង ភ្ញៀវនឹងទទួលបាននូវជំនូនជាចិញ្ចៀនមាសដែលមានដាំពេជ្រពណ៌ខៀវ
២,០៨ការ៉ាត

Karan Tilani អគ្គនាយកប្រចាំតំបន់អាស៊ី របស់ក្រុមហ៊ុន World of Diamonds ឱ្យដឹងនៅលើទំព័រ
Mashable ថា ក្រុមហ៊ុននេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ចំពោះចិញ្ចៀនពេជ្រនេះ នៅមុន
ពេលសហការណ៍ជាមួយភោជនិយដ្ឋាន Ce La Vi ។

មកដល់ពេលនេះ ក្រុមហ៊ុនទាំងពីរខាងលើ មិនទាន់ឱ្យដឹងថា តើពិធីជប់លៀងពិសេសនេះនឹងត្រូវ
បានធ្វើឡើងនៅពេលណានោះទេ។ ប៉ុន្តែឱ្យដឹងថា ពួកគេនឹងចម្រាញ់អ្នកដែលបានចុះឈ្មោះ មក
នៅត្រឹមពីររូប ដើម្បីទទួលបទពិសោធដ៏មហាអស្ចារ្យនេះ។

ប្រែសម្រួល ៖ បុត្រា