ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានមួយ ដែលសរសេរវាយប្រហារ បង្ខូចកេរ្តិ៍ឈ្មោះ យ៉ាងខ្លាំងទៅលើ កញ្ញា ពេជ្រ សូលីកា តារាចម្រៀង របស់ផលិតកម្ម អឹម ដោយប្រើប្រាស់ Account Facebook ឈ្មោះ ពេជ្រ សូលីកា ដែលទើបនឹងបង្កើត កាលពីម្សិលមិញ, បន្ទាប់ពីបានដឹង ព័ត៌មាននេះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ កញ្ញា ពេជ្រ សូលីកា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បានចេញមុខ ដោយបដិសេធ ដាច់អហង្កាថានេះ «មិនមែន Account Facebook របស់កញ្ញានោះទេ»។

ជាមួយនោះផងដែរ កញ្ញា ពេជ្រ សូលីកា ក៏បានបង្ហោះនៅលើ Facebook ពិតប្រាកដរបស់កញ្ញា ដែលមានន័យយ៉ាងដូច្នេះថា «មួយនេះជា Account ក្លែងក្លាយ ដោយមានគេ មានចេតនាធ្វើបាបដល់ខ្ញុំ ហើយជាពិសេសនោះ Account នេះទើបនឹងបង្កើត កាលពីម្សិលមិញតែប៉ុណ្ណោះ នេះជាទង្វើដ៏អាក្រក់ ជាទីបំផុតដែលខ្ញុំ មិនអាចទទួលយក»។

សូមជំរាបថា នៅថ្ងៃនេះលើ Facebook ដែលមានគណនីឈ្មោះ «ពេជ្រ សូលីកា» បានបង្ហោះរូបថតចំនួន២សន្លឹក និងបានសរសេរថា «រស់នៅជាមួយគ្នា២ឆ្នាំ បានត្រឹមតែឈឺចាប់រងការមាក់ងាយ ប្រច័ណ្ឌឥតស្រាកស្រាន្ត តាមដានឥតឈប់ឈរ សូម្បីតែឡាន ក៏ដកហូតវិញទៀត»។ ប៉ុន្តែអ្វីៗទាំងអស់នេះត្រូវបានកញ្ញា សូលីកា ធ្វើការបដិសេធទាំងស្រុង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល