ឧទ្យានរូបបដិមាព្រះពុទ្ធ Xieng Khuan គឺជាទីកន្លែងទេសចរណ៍ដ៏ល្បីមួយក្នុងចំណោមតំបន់
ទេសចរណ៍ទាំងឡាយនៅក្នុងប្រទេស ឡាវ ។
ឧទ្យានរូបបដិមាព្រះពុទ្ធ Xieng Khuan នេះមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ផ្នែកខាង
លើនៃច្រក Nongkhai ចំង៉ាយពីទីក្រុងវៀងច័ន្ទ ប្រមាណជា ២៥គីឡូម៉ែត្រ ។ ឧទ្យាននេះបាន
កសាងឡើងនៅក្នុងឆ្នាំ ១៩៥៨ ជាមួយនឹងរូបបដិមាករព្រះពុទ្ធចំនួន ២០០ ក្រៅពីរូបបដិមា
ព្រះពុទ្ធក៏មាន រូបបដិមាអាទិទេព Hindu រូបអ្នកតា រូបសំណាកសុភមង្គលវត្ថុ រូបសត្វ រូប
មនុស្ស (អ្នកលេងភ្លេង អ្នករបាំ)...ផងដែរ ។
នៅទីនេះមានសំណង់ស្ថាបត្យកម្មមួយដ៏ធំដែលត្រូវបានគេហៅថា ជាអាងឃុំព្រលឹង មាន
រាងជាផ្លែល្ពៅដ៏ធំ ។ ច្រកទ្វារអាងនោះគឺជាមាត់បិសាចអាក្រក់ ដែលមានកំពស់ជាង
២ម៉ែត្រ ។ ចំណែកនៅទុលមុខនឹងអាង ផ្នែកទន្លេមានកំពូលប្រាសាទដែលតំណាងអោយ
ឋានសួគ៌ ។ទេសចរណ៍ទាំងឡាយអាចធ្វើដំណើរឡើងទៅកាន់ជាន់ទីពីរនៃប្រាសាទដើម្បី
ទស្សនាទិដ្ឋភាពឧទ្យាន Xieng Khuan បានផងដែរ ។ មកដល់ឧទ្យាន Xieng Khuan ទេសចរណ៍ទាំងឡាយនឹងទទួលអារម្មណ៍ស្ងប់ កក់ក្តៅ និងជិតស្និទ្ធ ជាមួយទឹកដីនៃប្រទេស
ដែលកាន់សាសនាព្រះពុទ្ធមួយនេះ ។
ដូច្នេះប្រសិនជាបានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសឡាវទេសចរណ៍ទាំងឡាយមិនគួរ
រំលងតំបន់ដ៏គួរអោយទាក់ទាញមួយនេះឡើយ ។
(ពី 24H)
រដ្ឋា