កំពត៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បាននិងកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ ពាក់ព័ន្ធពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រីជាអនីតិជន។

លោកវរសេនីត្រី លក ញ៉ាវ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជនសង្ស័យ ឈ្មោះហេង ដារ៉ា ហៅ ដុល្លា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ រីឯយុវតីរងគ្រោះ
ឈ្មោះយ-ស-ណ អាយុ១១ឆ្នាំ រស់នៅភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

លោកលក ញ៉ាវ បន្តថា ជនសង្ស័យមានសភាពស្រវឹងជោកខ្លួន បន្ទាប់មកពីរាំលេងធុងបាស់ក្នុងភូមិ ហើយធ្វើឲ្យជនសង្ស័យប្រព្រឹត្ត កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ជនសង្ស័យខាងលើ បានដើរទៅដល់ផ្ទះកុមារីរងគ្រោះខាងលើ រួចហើយធ្វើសកម្មភាព ចាប់បីត្រកងជនរងគ្រោះ ខណៈជនរងគ្រោះកំពង់តែដេក
លង់លក់ជាមួយនឹងបងប្អូន នៅសំយ៉ាបផ្ទះរបស់ខ្លួននោះ។

លោកលកញ៉ាវឲ្យដឹងទៀតថា ជនសង្ស័យបីត្រកងជនរងគ្រោះ ក្នុងគោលបំណង យកទៅរំលោភសេពសន្ថវៈ ប៉ុន្តែមិនបានសម្រេចដូចបំណងទេ ដោយបីយកទៅ បានចម្ងាយប្រមាណ២០ម៉ែត្រប៉ុណ្ណោះ ក៏ជំពប់ជើងដួល ដែល
ធ្វើឲ្យកុម៉ារីរងគ្រោះដឹងខ្លួន ហើយថែមទាំងស្រែកយំផ្អើលអស់គេឯង នៅជុំវិញកន្លែងកើតហេតុនោះផងដែរ បន្ទាប់មកឪពុក ម្តាយក្មេងស្រីរងគ្រោះ ក៏បានយកកូនមកវិញ លុះដល់ព្រឹកស្អែកឡើង ក៏បានទៅដាក់ពាក្យបណ្តឹង នៅឯប៉ុស្តិ៍នគរបាលមូលដ្ឋានរបស់ខ្លួន ហើយធ្វើឲ្យកម្លាំង ឈានទៅឃាត់ខ្លួនបាននូវជនសង្ស័យភ្លាម រួចហើយនាំយកមកសាកសួរ នៅឯអធិការដ្ឋាននគរបាលស្រុក នឹងបញ្ជូនបន្តទៅសាកសួរ នៅឯការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល