CamNews

មិន​គួរ​ឲ្យ​ជឿ! ស្បែក​ជើង​ចេញ​ភ្លើង​កូន​ក្មេង​ធ្វើ​ឲ្យ​ឆាប​ឆេះ​ពូក​រថ​យន្ត១​គ្រឿង

(រដ្ឋតិចសាស់)៖ ហេតុការណ៍ដែលនឹកស្មានមិនដល់មួយបានកើតឡើងនៅរដ្ឋតិចសាស់ ដោយ​រថ​យន្ត១គ្រឿង​បាន​រង​ការ​ឆាប​ឆេះ​ ព្រោះ​តែ​ស្បែក​ជើង​ចេញ​ភ្លើង​របស់​ក្មេង​ប្រុសម្នាក់ធ្វើឲ្យស្ត្រីជាម្តាយក្មេងមានការភ្ញាក់ផ្អើលជាខ្លាំងនៅ ពេល​កើត​រឿង​បែ​ប​នេះ​។

ក្រុមពន្លត់អគ្គីភ័យត្រូវបានគេហៅឲ្យមកកាន់កន្លែងកើតហេតុភ្លាមៗដែរ ប្តីប្រពន្ធពីរនាក់គឺ Atila និង Jovan Virag បាន​ប្រាប់​ប៉ូលិ​ស​ថា ពួក​គេ​បាន​ទិញ​ស្បែក​ជើង​ឲ្យ​កូន​​ប្រុស​អាយុ២ឆ្នាំពីហាងលក់ស្បែកជើង Jake and Neverland ហើយនៅថ្ងៃ​កើត​ហេតុ កូន​​ប្រុស​​គាត់​​បាន​​ទុក​​ស្បែក​​ជើ​ង​ក្នុង​រថ​យន្ត លុះ​ដល់​ពេល​គាត់​និង​ប្រពន្ធដើ​រ​មក​កាន់​រថយន្តនៅព្រឹកថ្ងៃសៅរ៍ ស្រាប់​តែ​ឃើញ​កៅអី​អង្គុយ​ខាង​ក្រោយ​ឆេះ​​ហុយ​​ផ្សែង​​ទ្រលោម​​ក៏​ក្រលេក​មើល​ទៅ​ឃើញ​ស្បែក​ជើង​ម្ខាងឆេះខ្ទេចដែរ។

Jovan ជឿថា ភ្លើងឆាបឆេះបណ្តាលមកពីស្បែកជើងចេញភ្លើងនេះឯងប៉ុន្តែ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតករណីនេះបន្ថែមទៀត​មិន​ទាន់​មាន​ការ​ប្តឹង​ផ្តល់​ខាង​ហាង​​លក់​ស្បែកជើងឲ្យទទួលខុសត្រូវរឿងនេះនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង