CamNews

ខេម បង្ហាញ​មុខ​ក្នុង​សកម្មភាព​​មនុស្ស​ធម៌ ចែក​អំណោយ​ដ​ល់​ប្រជាពលរដ្ឋ រង​គ្រោះ​ព្រោះ​ភ្លើង​ឆេះ​ផ្ទះ

(ភ្នំពេញ)៖ តារាចម្រៀងប្រុស របស់ផលិតកម្មថោន លោក ខេម ដែលកន្លងមកធ្លាប់តែពើបប្រទះ នឹងរឿងរ៉ាវអាស្រូវផ្ទួនៗ មានតែបញ្ហាមិនចេះចប់មិនចេះហើយ និងកំពុងតែប្រឈមមុខសម្លេង ​រិះគន់បាញ់ចាក់ស្រោចជុំវិញ ការតម្កើងឫកថា ភ្លេចកំណើតដើមនោះ ថ្មីៗនេះ លោកបានងាកមកផ្តើមធ្វើការងារមនុស្សធម៌ ​ដោយបានយកអំណោយ ទៅចែកជូនជនរងគ្រោះ ព្រោះតែអគ្គិភ័យលេងត្របាក់ផ្ទះ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាទឹកដីកំណើតរបស់លោក ។

រូបថតជាច្រើនសន្លឹក ត្រូវបានអ្នកគាំទ្រ យ​កមកបង្ហោះចែកចាយព្រោងព្រាត នៅលើបណ្តាញ​ទំ​នាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន បង្ហាញពី​ស​កម្មភាព នៅពេលដែល​ម្ចាស់បទ «ទឹក​ភ្នែ​កក្មេងពាល» លោក ខេម បានចុះយកអំណោយ ជាសម្ភារៈគ្រឿង ឧបភោគ-បរិភោគ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅខេត្តកំ​ពង់​ឆ្នាំ ​កាលពីពេលថ្មីៗ កន្លងមកនេះ។

សម្រាប់ការបង្ហាញ សកម្មភាពមនុស្សធម៌បែបនេះ របស់តារាចម្រៀងសំនៀងស្អក លោក ខេម គឺជាលើកទី១ហើយ បន្ទា​ប់ពីលោកបានជួបប្រទះ នូវរឿងអាស្រូវរិះគន់ជាច្រើន ដោយថ្មីៗនេះ លោកក៏ទើបត្រូវទទួលរងព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃផងដែរ ថា លោកជាតារាចម្រៀង ភ្លេចកំណើតដើម​ ​។ ប៉ុន្តែយ៉ាងណាមិញ ក្រោយពីលោក ខេម បានទទួលរងការរិះគន់បែបនេះ លោកក៏បានងាកមកធ្វើសកម្មភាពមនុស្សធម៌ ដោយការចែកអំណោយ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើយឆេះផ្ទះ នៅខេត្តកំពង់ឆ្នាំង។

ជាមួយការបង្ហាញ ពីសកម្មភាពមនុស្សធម៌របស់ លោក ខេម នេះដែរ មហាជនជាច្រើនបានកោតសរសើរ និងដាក់ក្តីសង្ឃឹមថា ថ្ងៃក្រោយ ខេម នឹងបន្តសកម្មភាពបែបនេះ ជាថ្មីទៀត ហើយត្រូវបញ្ឈប់នូវទង្វើឆ្មើ​ងឆ្មៃ វាយឫក ជាមួយទស្សនិកជនអ្នកគាំទ្រ បន្តទៅទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង