ពេលដែលឡើងដល់កំពូលភ្នំនេះយើងនឹងអាចគយគន់ទេសភាពដ៏ស្រស់ស្អាត ដែលនៅ
ជុំវិញ ជាពិសេសអាចមើលឃើញនូវពពកធំៗជាច្រើនកំពុងតែហោះរសាត់ទៅតាមកំលាំង
ខ្យល់នៅក្នុងលំហរអាកាស រឺក៏អាចទទួលអារម្មណ៍ថាកាន់តែនៅជិតនឹងកាំរស្មីព្រះអាទិត្យ
ដែលចាំងចុះមកលើផែនដី ជាដើម ។
តាមភាសាបុរាណ Himalayas មានន័យថា"ទីកន្លែងរស់នៅរបស់ព្រិល" ជួរភ្នំនេះលាតសន្ធឹង
ពេញក្នុងទ្វីបអាស៊ី និងឆ្លងកាត់ប្រទេសធំៗចំនួន ៥រួមមាន ប៊ូតាន ចិន ឥណ្ឌា នេប៉ាល់ និង
ប្រទេសប៉ាគីស្ថាន ។ Himalayas ក៏ជាជួរភ្នំដែលខ្ពស់បំផុតនៅលើផែនដីយើងនេះផងដែរ ។
ជាទីប្រជុំនៃកំពូលភ្នំទាំង ១៤ ដែលមានកំពស់ជាង ៨,០០០ម៉ែត្រ ក្នុងនោះក៏រួមមានទាំងភ្នំ
Everest ទៀតផង ។
ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍មកពីគ្រប់តំបន់ក្នុងពិភពលោករាប់រយពាន់នាក់មកកាន់
តំបន់ភ្នំនេះដើម្បីទស្សនាកំសាន្ត ។ ជាមួយអ្នកដែលចូលចិត្តដំណើរផ្សងព្រេង ជួរភ្នំនេះគឺជា
ទីកន្លែងដែលល្អបំផុតសំរាប់ពួកគេ ។
Himalayas ក៏ជាប្រភពនៃប្រព័ន្ធទន្លេធំៗទាំងបីរបស់ពិភពលោកផងដែរ ដែលរួមមានទន្លេ
ឥណ្ឌា ទន្លេ Ganga និងទន្លេ Yangzi ដែលនៅលើកំពូលភ្នំគឺជាប្រឡាយតូចៗលុះពេលដែល
ហូរចុះទៅកានទីទាបវាបានក្លាយជាទន្លេដ៏វែងនិងមានទំហំកាន់តែធំ ។
នៅក្នុងរដូវត្រជាក់គ្រប់កំពូលភ្នំគឺត្រូវបានគ្រប់ដណ្តប់ទៅដោយព្រិលទាំងអស់ ។ អាកាស
ធាតុនៅទីនោះមានការត្រជាក់ខ្លាំងរហូតដក រាប់សិបអង្សារផងដែរ ។ ជាពិសេសគ្រប់រដូវ
កាលពេញមួយឆ្នាំនៅជួរភ្នំនេះនៅតែមានទឹកធ្លាក់ហូរជាប្រចាំមិនដាច់ឡើយ ។ ពេលថ្ងៃលិច
ពន្លឺព្រះអាទិត្យបានចាំងពន្លឺមកលើផ្ទាំងពពក បង្កើតបានជាពណ៌ដ៏ស្រស់ស្អាតនៅជួរភ្នំ
Himalayas នេះ ។ នេះគឺជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏ស្រស់ត្រកាលមួយដែលស្ថិតនៅ
ជាប់ជានិច្ចក្នុងក្តីស្រម៉ៃរបស់អ្នកទេសចរណ៍ទាំងឡាយ ដែលគេតែងតែសង្ឃឹមថានឹងមាន
ថ្ងៃណាមួយអាចទៅដល់ទីកន្លែងស្ថានសួគ៌ធម្មជាតិមួយនេះ ។
(ពី Ngoisao)
យ៉ាវីន