CamNews

ទីបំផុតទីក្រុង​ហុងកុង​ព្រមទទួល​ស្គាល់ថា «គ្មានផ្លូវអាចទទួលឯករាជ្យ ឬផ្តាច់ខ្លួនចេញពី​ចិនបាន​ជាដាច់ខាត

(ហុងកុង)៖ នាយកប្រតិបត្តិ​តំបន់រដ្ឋបាល​ពិសេស​ទីក្រុងហុងកុង លោក Leung Chun-ying បានអះអាង​នៅថ្ងៃ​ពុធនេះថា ទីក្រុងហុងកុង ​នឹងមិនអាចក្លាយជារដ្ឋ​ឯករាជ្យ ឬក៏ផ្ដាច់​ខ្លួនចេញ​ពី​ចិនជា​ដាច់ខាត ខណៈក្រុម​សកម្មជន​ជាច្រើន​កំពុងទាមទារ​ឱ្យទីក្រុង​មួយនេះ ក្លាយជា​រដ្ឋឯករាជ្យពី​រដ្ឋាភិបាល​ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅ​ចំពោះមុខក្រុម​អ្នកច្បាប់ក្នុង​ទីក្រុងហុងកុង លោក Leung បានលើកឡើង​ដូច្នេះថា «នៅទីនេះ​ (ទីក្រុងហុងកុង) នឹងមិន​អាច​ក្លាយជារដ្ឋឯករាជ្យ ឬក៏ផ្ដាច់ខ្លួន​ចេញពី​ចិនជាដាច់ខាត ទោះបីជា​ការផ្ដាច់ខ្លួន​នោះត្រូវធ្វើឡើង​ក្រោមទម្រង់​បែបណា​ក៏ដោយ»។

គួរបញ្ជាក់ថា ការអះអាងបែបនេះ​របស់លោក Leung Chun-ying ធ្វើឡើង​នៅមុន​ពេលលោក​ត្រូវលាលែង​ពីមុខតំណែង បន្ទាប់ពី​បានដឹកនាំ​ទីក្រុងហុងកុង​អស់រយៈពេល​ជាង០៥ឆ្នាំមកនេះ។ ទីក្រុងហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់ឱ្យចិន នៅឆ្នាំ១៩៩៧ តាមរយៈការ​អនុវត្តន៍គោលនយោបាយ «ប្រទេសតែមួយ​ប្រព័ន្ធដឹកនាំពីរ» ដែលបាន​ផ្ដល់ស្វ័យភាព​យ៉ាងខ្លាំង ​ដល់អតីត​ដែនដី​អាណានិគម​អង់គ្លេស​មួយនេះ៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី