ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស អាល្លឹម៉ង់ បានរើបអូស រាល់វត្ថុតាងដែលជាវត្ថុប្រើប្រាស់ទាំងអស់របស់ជំនួយ ការបើកយន្តហោះ បន្ទាប់ពីមានតឹងតាង បញ្ជាក់បានថា លោក មានចេតនា ក្នុងការបើក យន្តហោះទម្លាក់ ធ្លាក់នៅក្នុងជ្រលងភ្នំ Alps ភាគខាងជើង ប្រទេស បារាំង សម្លាប់មនុស្ស ទាំងអស់ សរុប ១៥០ នាក់ស្រប ពេលដែលចលករនេះ ប៉ូលីសធ្វើការតាមដានស៊ើបអង្កេត ដើម្បីស្វែងរក ពីនិន្នាការ ក៏ដូចជា ចេតនារបស់ ជំនួយការរូបនោះ ។

យោងតាមសេចក្តីរាយការណ៍ សារព័ត៌មានអោយដឹងថា ក្រុមការងារ តាម ដាន ស៊ើបអង្កេតខាងលើ បំភ្លឹ អោយដឹងថា ពួកគេបានរកឃើញ តម្រុយមានសារៈសំខាន់ខ្លះៗហើយ ។ គួរបញ្ជាក់ ថា ទិន្នន័យ ពីប្រអប់ ខ្មៅយន្តហោះធ្លាក់ បញ្ជាក់បានអោយដឹងថា លោក Lubitz ជំនួយការបើកយន្តហោះ មានចេតនាបើកយន្ត ហោះទម្លាក់ ខណៈចាក់សោរ ពីលុត (កាពីទែន) អោយនៅខាងក្រៅ បន្ទប់កាប៊ិន (បន្ទប់បើកយន្តហោះ)។

យន្តហោះខាងលើ របស់ក្រុមហ៊ុនអាកាសចរណ៍ Germanywings ហោះពីទីក្រុង Barcelona-Duesseldorf បានធ្លាក់ចុះ កាលពីអំឡុងថ្ងៃ អង្គារ កន្លងទៅនេះ ។ បណ្តាក្រុមហ៊ុនអាកាសចរណ៍ជាច្រើន មកពីជុំវិញ ពិ ភពលោក បានសន្យា រក្សាអោយបាន នូវភាពខ្ជាប់ខ្ជួន ទាក់ទិន ទៅនឹង គោលនយោបាយសុវត្ថិភាពថ្មី ដោយតម្រូវអោយ ពីលុតហោចណាស់ ២ នាក់ ត្រូវមានវត្តមាន នៅក្នុងបន្ទប់បើកយន្តហោះ ៕

- អាន ៖ បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?

- អាន ៖ បែកការណ៍ ៖ ជំនួយការ បើកយន្តហោះធ្លាក់ Germanwings មានចេតនា បើកយន្តហោះ ទម្លាក់ ក្នុងន័យ កំទេចចោល

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី