បើយោងតាមសម្តីរបស់ឪពុក ម្តាយរបស់ក្មេងស្រីម្នាក់បានអោយដឹងថា កូនស្រីរបស់
គាត់គ្មានសង្ឃឹមនិងរស់រានមានជីវិតនោះទេ ដូច្នេះ ពួកគាត់ក៏សំរេចចិត្តបរិច្ចាកសរី
រាង្គរបស់កូនស្រីរបស់គាត់ ទៅអោយក្មេងតូចៗពីរនាក់ផ្សេងដែលត្រូវការជំនួយ។

ក្មេងស្រីតូចដែលត្រូវបរិច្ចាកសរីរាង្គរូបនោះមានឈ្មោះហៅក្រៅថា ៖ Xiwang ដែលមានន័យ
ថា " ក្តីសង្ឃឹម " ហើយគេមានវ័យទើបតែ ២ ឆ្នាំប៉ុណ្ណោះ ស្របពេលដែលគេមានជំងឺទាក់ទង
ទៅនិងខួរក្បាល ដែលជំងឺនេះមិនអាចព្យាបាលបានព្រោះវាដល់ដំណាក់កាលចុងក្រោយ។

បុរសជាឪពុកថើបកូនស្រី ជាលើកចុងក្រោយ មុនពេលធ្វើការវះកាត់

ខណៈពេលដែលក្មេងស្រីនេះមុខជានិងស្លាប់នោះ ឪពុកម្តាយរបស់គេ ក៏មានគំនិតមួយធ្វើយ៉ាង
ណា អោយការស្លាប់របស់កូនស្រីគាត់មានន័យ ដោយពួកគាត់បានគិតថា ពួកគាត់នឹងបរិច្ចាក
សរីរាង្គរបស់កូនស្រីគាត់ដើម្បីជួយសង្រ្គោះក្មេងៗដទៃទៀតដែលត្រូវការវា។ នៅថ្ងៃទី ៩ មិថុនា
វេលាម៉ោងជាង ៥:30 នាទី ល្ងាច ស្របពេលដែលក្មេងស្រីរូបនេះបានលាចាកពីលោកយើងនេះ
បុរសជាឪពុកបានថើបលាកូនស្រីរបស់ខ្លួនជាលើកចុងក្រោយ ស្របពេលដែលក្មេងស្រីរូបនោះ
និងត្រូវបញ្ជូនទៅបន្ទប់វះកាត់នៅក្នុងមន្ទីរពេទ្យ Chifeng City។ ក្រោយមកលោកវេជ្ជបណ្ឌិតបាន
វះកាត់យក ក្រលៀន និងថ្លើមរបស់គេហើយធ្វើការបញ្ជូនទៅមន្ទីរពេទ្យ Tianjin ដែលនៅទីនោះ
មានក្មេងពីរនាក់ផ្សេងទៀត រងចាំសរីរាង្គនេះ ដើម្បីធ្វើការជួយសង្រ្គោះ។

ក្រុមគ្រួសារក្មេងស្រីវ័យ ២ ឆ្នាំរូបនេះ ស្រែកទ្រហ៊ោយំ បន្ទាប់ពីធ្វើការវះកាត់

គួរបញ្ជាក់ផងដែរថា ក្មេងពីរនាក់ដែលបានទទួលសរីរាង្គនោះ ក្រោយមកត្រូវបានអោយដឹងថា
ពួកគេទាំងពីរនាក់ស្ថិតនៅក្នុងលក្ខខ័ណ្ឌមួយដ៏ល្អប្រសើរ ស្របពេលដែលក្រុមគ្រួសាររបស់ក្មេង
ទាំងពីរនេះ សំដែងការដឹងគុណ ចំពោះក្មេងស្រី ក៏ដូចជាឪពុកម្តាយរបស់ក្មេងស្រីនេះ។

លោកវេជ្ជបណ្ឌិត ក៏ដូចជា គិលានុបដ្ឋាយិកា សំដែងការគោរពដល់ក្មេងស្រីបន្ទាប់ពីការបរិច្ចាក

លើសពីនេះ ទៅទៀត បើយោងតាមសម្តីរបស់ឪពុកម្តាយរបស់ក្មេងស្រីវ័យ ២ ឆ្នាំរូបនេះបាន
បញ្ជាក់ថា នៅក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ពួកគាត់បានចំណាយលុយជាង ៣៩,៩៤៧
ដុល្លារ ដើម្បីធ្វើការព្យាបាលនូវជំងឺរបស់កូនស្រីរបស់គាត់ តែជាអកុសលកូនស្រីរបស់គាត់នៅតែ
មិនមានសង្ឃឹមទាក់ទងទៅនិង បញ្ហាជម្ងឺមួយនេះ៕

ដោយ ៖ មង្គល
ប្រភព ៖ Yourhealth