ភ្នំពេញ៖ នេះជាលើកទី២ហើយដែលប្រទេសកម្ពុជារៀបចំពិធីបុណ្យស្រូវអង្ករ ជាព្រឹត្តិការណ៍ ដ៏ធំមួយប្រចំាឆ្នាំ ដើម្បីអបអរដល់ការសម្រេចបានសមិទ្ធផលជា ច្រើនក្នុងការអភិវឌ្ឍន៍ វិស័យស្រូវអង្ករ ក៏ដូចជាការឈ្នះរង្វាន់អង្ករល្អបំផុតលើ ពិភពលោក២ឆ្នាំជាប់គ្នាក្នុងឆ្នាំ ២០១២-២០១៣។

ពិធីបុណ្យស្រូវអង្ករលើកទី២ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ខណៈដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៣ នៅទីក្រុងសៀមរាប ខេត្តសៀមរាប។

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ពិធីបុណ្យស្រូវអង្ករលើកទី២នេះ ត្រូវបានរៀបចំឡើងដើម្បីជាការបង្ហាញ អំពីគុណភាពដ៏វិសេសវិសាល នៃអង្កររបស់កម្ពុជាយើង។ ពិធីបុណ្យនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្ហាញពីសកម្មភាព របស់យើងក្នុងការលើកស្ទួយ អង្ករកម្ពុជាក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងនិងខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យពិធីបុណ្យស្រូវអង្ករនេះប្រារព្ធឡើងជារៀងរាល់ឆ្នាំ”។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បន្ទាប់ពីបានរៀប ចំពិធីបុណ្យអង្ករនៅខេត្តសៀមរាប បានយ៉ាងជោគជ័យកន្លងមក ការរៀបចំព្រឹត្តិការនៅ ឆ្នាំនេះក៏បានបង្ហាញវឌ្ឍនភាពនូវវិស័យកសិកម្មកម្ពុជា ជាពិសេសភាពជោគជ័យជា រួមរបស់ផលិតកម្មស្រូវ អង្ករកម្ពុជា និងបន្តជំរុញផ្សព្វផ្សាយ សក្តានុពលកសិទេសចរណ៍ ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឲ្យបានស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀត ពីអង្ករផ្កាម្លិះកម្ពុជាបានឈ្នះពាន់រងា្វន់២ឆ្នាំជាប់គ្នា និងទទួលបានចំណាប់ ថ្នាក់ជាអង្ករលេខមួយនៅលើពិភពលោកថែមទៀតផង។

លោកបន្តថា”កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការនំាចេញអង្ករទៅទីផ្សារអន្តរជាតិ ដែលរាជរដ្ឋាភិបាល បានចាប់ទុកថា ជា «មាសស» កម្ពុជាបាននំាចេញអង្ករប្រមាណ៣៧ម៉ឺនតោនទៅកាន់ប្រមាណ៥០ប្រទេសក្នុងពិភពលោកក្នុងឆ្នាំ២០១៣ ហើយក្នុងរយៈពេល១០ខែឆ្នាំ២០១៤កម្ពុជាបាននំាចេញអង្ករប្រមាណ២៧ ម៉ឺនតោន ហើយរាជរដ្ឋាភិបាលក៏មានគោលដៅសម្រាប់ឆ្នំា២០១៥ ឲ្យបាន១លាន់តោនក្នុងឆ្នាំ២០១៥នេះ”។

ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ ជាតំណាងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ”ពិធីបុណ្យអង្ករនេះ បានទាក់ទាញបុគ្គលសំខាន់ៗ ជាច្រើននៅក្នុងឧស្សាហកម្មស្រូវអង្ករនេះ ដូចជាកសិករម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនំាចេញ និងអ្នកតំណាងជាច្រើនរូប មកពីស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធវិស័យនេះ។

លោកក៏បានបញ្ជាក់ដែរថា” អង្ករដែលកម្ពុជាយើងត្រូវបាននំាចេញគឺមានពីរប្រភេទធំៗ គឺជាប្រភេទអង្ករគ្រាប់វែង ជាប្រភេទអង្ករក្រអូប និងមួយទៀតជាប្រភេទ អង្ករស ដែលមិនក្រអូប ដែលកសិករបច្ចុប្បន្ន គាត់ផលិតស្រូវតាមប្រពៃណី មានអង្ករនាងមិញ នាងខុនចំរុះជាដើម។

ប៉ុន្តែតាមការផ្សព្វផ្សាយរបស់ សហព័ន្ធក៏ដូចជាអ្នកនាំចេញ និងមានការណែនាំស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម ធ្វើឲ្យកសិករយើង បានផ្លាស់ប្តូរទម្លាប់នៃការដំាដុះ ឈប់ដំាស្រូវចំរុះហើយ ពីព្រោះថាស្រូវចំរុះទទួលបានផល ១ទៅ២តោនក្នុងមួយហិតា ដែលកសិករទំាងអស់នោះ បានផ្លាស់ប្តូរទម្លាប់ដំាស្រូវអីអ័រអាចបានផល៦ទៅ៧តោនក្នុងមួយហិតាបើប្រៀបទៅនិងប្រាក់ចំណូល គឺគាត់មានចំណេញច្រើនជាពូជធម្មជាតិរបស់គាត់ ។
លោកថា ប្រសិនកសិករអាចដំាស្រូវផ្ការំដួលទៀតនោះ ជាគឺល្អណាស់ ព្រោះថាទិន្នផល បានត្រឹម៤តោនក្នុងមួយហិកតា ប៉ុន្តែអង្ករប្រភេទនេះ មានតម្លៃថ្លៃនៅលើទីផ្សារក្នុងស្រុក និងបរទេស។

លោក គឹម សាវុធ ក៏បានបញ្ជាក់ពីកត្តាពីរយ៉ាងដែលអ្នកនាំចេញអង្ករជួបប្រទះ ដោយលោកអះអាងថា «កត្តាទីមួយគឺយើងទំលាក់តម្លៃ ជាក់ស្តែងអ្នកនំាចេញ នៅក្នុងឆ្នាំ២០១៤នេះស្ទើតែរកប្រាក់ចំណេញមិនបានទេ ព្រោះថា នៅប្រទេសជិតខាងមានការធ្លាក់ថ្លៃ បើសិនជាយើងមិនទំលាក់ទេ នឹងធ្វើឲ្យយើងបាតទីផ្សារ ហើយអ្វីដែលសំខាន់គឺយើងមិនគិតពីប្រាក់ចំណេញពេកទេ គឺយើងត្រូវគិតទីផ្សារជារឿងសំខាន់ជាង»៕

ផ្ដល់សិទ្ធិដោយ៖ looking today