CamNews

ធ្លាយសំលេងអ្នកបើកយន្តហោះ មុនស្លាប់ យន្តហោះ មានបញ្ហាហើយ ឆ្លងចរន្ត និងអស់សាំងហើយ :(

(កូឡុំប៊ី)៖ ​ឧបករណ៍ថតសំឡេង នៅក្នុងប្រអប់ខ្មៅទំាងពីរ នៃយន្ដហោះដឹកកីឡាករក្លឹបបាល់ទាត់ ប្រេស៊ីល Chapecoense ដែលបានធ្លាក់នាថ្ងៃអង្គារ សប្តាហ៍នេះនៅតំបន់ភ្នំក្បែរ ទីក្រុង Medellin ប្រទេសកូឡុំប៊ី ក្រុមជំនាញបានស្តាប់​ឮសំឡេងពីឡុត ស្រែកថា «យន្តហោះជួបញ្ហាចរន្តអគ្គិសនី​ ហើយនិងអស់​ប្រេងឥន្ធនៈ» ហើយក៏បង្ខំធ្វើការចុះចត​ នៅតំបន់ជំរាលភ្នំតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ចិន​ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមឧបករណ៍ថតសំឡេង នៅក្នុងប្រអប់ខ្មៅ ពីឡុតយន្ដហោះនៃជើងហោះហើរ LAMIA flight 2933 បាននិយាយថា «ខ្លួនកំពុងបញ្ជាយន្ដហោះ​នៅរយៈកម្ពស់ ២,៧៤៣ម៉ែត្រ ហើយបន្ទាប់មកទៀត ស្រាប់តែ​ស្រែកឡើងថា «យន្ដហោះមានបញ្ហាអេឡិចត្រូនិច! អស់សាំងហើយ!»។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកស៊ើបអង្កេត មិនទាន់ប្រាកដនៅឡើយទេថា បញ្ហាអស់ប្រេងឥន្ធនៈ គឺជាមូលហេតុចម្បង ព្រោះថាចំងាយពីទីតាំងយន្ដហោះធ្លាក់ និងអាកាសយានដ្ឋានស្ថិត​នៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកក្រុមកីឡាក្លឹប​បាល់ទាត់ប្រេស៊ីល Chapecoense បានឆក់យក​ជីវិត​មនុស្ស ៧១នាក់នៅក្នុងចំណោម​អ្នកដំណើរ ៧៧នាក់ ខណៈ០៦នាក់ ផ្សេងទៀតនៅរស់រាន្ត​ មានជីវិត៕​

*យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល ធ្លាក់ និងផ្ទុះឆេះ ផលិតនៅប្រទេសណា និងមានតម្លៃប៉ុន្មាន?

-វីដេអូ មុនសោកនាដកម្ម ធ្លាក់យន្តហោះ សម្លាប់ក្រុមកីឡាករប្រេស៊ីល អស់ជិតមួយក្រុម " ខ្លោចចិត្ត :( "

-ប្រវត្តិ​សំខាន់ៗ របស់​អតីត​ក្រុម​ខ្លាំង Chapecoense មុន​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​កូឡុំប៊ី

ប្រភព ៖ ស៊ិនហួរ