(ប៉ាគីស្ថាន)៖ បុរសបីនាក់ត្រូវប៉ូលិសចាប់ខ្លួន ដោយ ចោទពីបទឃាតកម្ម បន្ទាប់ពីពួកគេសម្លាប់នារីវ័យក្មេង ជាគ្រូបង្រៀនដ៏ស្រស់ស្អាតម្នាក់ទាំងរស់ ព្រោះតែខឹងនាងមិនព្រមរៀបការ ជាមួយបុរសមានប្រពន្ធហើយ។

ហេតុការណ៍ដ៏តក់ស្លុតនេះ កើតឡើងនៅប្រទេសប៉ាគីស្ថាន នៅថ្ងៃកើតហេតុប៉ូលិសនិយាយថា មានបុរស៥នាក់ចូលទៅ ក្នុងផ្ទះនារីរងគ្រោះអាយុ១៨ឆ្នាំ ឈ្មោះ Maria Sadaqat នៅពេលនាងកំពុងមើលថែប្អូនស្រី អាយុ៥ឆ្នាំម្នាក់ដោយពេលនោះក្រុម ជនដៃដល់បានចាប់នារីរងគ្រោះ វាយធ្វើបាបរួចចាក់សាំង លើរាងកាយនាង ហើយក៏កេះភ្លើងដុតតែម្តង។ Sadaqat ឆាបឆេះខ្លួនប្រាណ ប្រមាណ៨៥ភាគរយ ហើយក៏បានដាច់ខ្យល់ស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប៉ូលិសឲ្យដឹងថា នាងត្រូវគេសម្លាប់យ៉ាងព្រៃផ្សៃបែបនេះ ព្រោះតែបដិសេធ មិនទទួលយកសំណើសុំរៀបការ ពីចៅហ្វាយនៅសាលា ដែលស្នើ នាងឲ្យរៀបការជាមួយកូនប្រុសខ្លួន ដោយសន្យាឲ្យធ្វើជាអ្នកគ្រប់គ្រង សាលាទៀតផង តែនារីរងគ្រោះ ដឹងថាកូនប្រុសនាយកសាលា មានប្រពន្ធរួចទៅហើយ នាងមិនព្រមឡើយ ទើបឈានដល់ការជួបរឿង អកុសលនេះឡើងតែម្ដង៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង