នៅឯប្រទេសអារ៉ាប់ (Arabia Saudi) ការស្រលាញ់ភេទដូចគ្នា នឹងមិនអាចកើតមានឡើយ ព្រោះ
គ្រប់ប្រុសៗណាដែលមានមុខមាត់ រូបរាងសង្ហា នឹងត្រូវធ្វើនិរទេសចេញពីប្រទេសដើម្បីបញ្ចៀស
ភាពជុំរុញឲ្យមានការរួមភេទនៃប្រជាពលរដ្ឋរបស់ខ្លួន។

បណ្តាអ្នកបួស នៅប្រទេសកាន់សាសនាអ៊ីស្លាម ហាក់ដូចជាមានការទើសទែងចិត្ត ជាមួយនឹង
ប្រុសៗដែលសង្ហាណាស់។ អ្នកបួសជនជាតិអេហ្ស៊ីប Abu Islam Ahmed Abdallah បានផ្តល់
ជាគំនិតថា MC Bassem Youssef ល្បីឈ្មោះរបស់អេហ្ស៊ីប គួរណាស់តែប្រើស្បៃបាំងមុខដូច
មនុស្សស្រី ព្រោះគាត់សង្ហាខ្លាំងពេក។ ចំណែក MC ល្បីឈ្មោះដែលមានរហស្សនាមថា Jon
Stewart នៅប្រទេសអេហ្ស៊ីបនេះ បានមានប្រតិកម្មប្រឆាំង នៅលើគេហទំព័រ Twitter របស់ខ្លួន
ចំពោះបញ្ហានេះ។

Jon Stewart របស់អេហ្ស៊ីប គួរតែប្រើស្បៃបាំងមុខ ព្រោះមុខមាត់សង្ហា របស់ខ្លួន

បុរសម្នាក់ បានបាំងមុខរបស់ខ្លួន

បច្ចុប្បន្ន ប៉ូលិសតំបន់នៅអារ៉ាប់ បានធ្វើប្រតិបត្តិការដ៏សកម្ម នូវយុទ្ធនាការនិរទេសបណ្តាប្រុសៗ
ដែលមានមុខមាត់ស្រស់សង្ហា។ តាម Elaph, ក្នុងពិធីបុណ្យនៅរដ្ឋធានី Riyadh កាលពីថ្ងៃអាទិត្យ
កន្លងទៅនេះ យុវជនវ័យក្មេងជនជាតិអារ៉ាប់បីនាក់ បានត្រូវប៉ូលិសធ្វើការចាប់ និងនិរទេសចេញ
ពីកន្លែងនោះ ក្រោមហេតុផល មកពីពួកគេសង្ហាពេក។ បណ្តាសមាជិក នៃសមាគមហ្វឹកហ្វឺនចរិ-
យាមាយាទ និងប្រឆាំងការពុករលួយ បានមានការព្រួយបារម្ភ ខ្លាចក្រែងបណ្តាភ្ញៀវទេសចរស្រីៗ
ក្នុងពិធីបុណ្យ នាំគ្នាបាក់ស្រលាញ់ យុវជនទាំងបីនាក់នោះ។ តាមប្រភពបានឲ្យដឹងថា អ្នកគ្រប់គ្រង
នៅក្នុងពិធីបុណ្យនោះ បាននិរទេសយុវជនសង្ហាទាំងបីនាក់នោះយ៉ាងប្រញាប់ ទៅកាន់ទីក្រុង Abu
Dhabi។

ត្រូវនិរទេសចេញពីពិធីបុណ្យ ព្រោះតែសង្ហាពេក

ជាមួយបទបញ្ញត្តិគ្មានហេតុផលនេះ ដំណោះស្រាយមានតែមួយគត់គឺ ប្រុសៗគួរតែពាក់អាវ "burkha
man" ។ នេះគឺជាប្រភេទអាវដែលមានមួក ដែលអាចបិទបាំងផ្ទៃមុខទាំងមូលបាន ដោយទុកប្រហោង
តែពីរសំរាប់ភ្នែកប៉ុណ្ណោះ។ ប៉ុន្មានសប្តាហ៍នេះ អាវ burkha បុរសនេះ ត្រូវបានលក់ដាច់យ៉ាងខ្លាំង ជា
ពិសេសយុវជនដែលមានវ័យនៅក្មេង។

អាវ burkha បុរស ត្រូវបានលក់ដាច់យ៉ាងខ្លាំង ក្នុងអំឡុងពេលថ្មីៗនេះ

តើគ្រាន់តែមានមុខមាត់ រូបរាងសង្ហា ក៏មានទោសដែររឺ? ចុះសំរាប់ប្រិយមិត្តអ្នកអានវិញ យល់ឃើញ
ដូចម្តេចដែរ ចំពោះបទបញ្ញត្តិដូច្នេះ?

ដោយ៖ សិលា
ប្រភព៖ K14