វ៉ាស៊ីនតោន៖ លោក Harry Reid ជាមេដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីរដ្ឋ
នីវ៉ាដា (Nevada) បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា លោកចង់ធ្វើការស៊ើបអង្កេត
ការប្រកួតរវាង Manny Pacquiao ជនជាតិភីលីពីន និង Brandley របស់អាមេរិក នាថ្ងៃសៅរ៍
សប្ដាហ៍កន្លងទៅនេះសារជាថ្មី។

លោក Harry Reid

គួរបញ្ចាក់ផងដែរថា លោក Harry Reid ក៏ជាអតីតសមាជិកគណៈកម្មការការប្រកួតកីឡា
ក្នុងសហរដ្ឋអាមេរិកផងដែរ។ លោក Harry Reid បាននិយាយថា ការប្រកួតរវាងកីឡាករ
ជើងខ្លាំងមិនធ្លាប់ចាញ់រយៈពេល ៧ ឆ្នាំរបស់ជនជាតិអាស៊ី Manny Pacquiao និង Timothy
Bradley ក្នុងរដ្ឋ Las Vegas កាលពីសប្ដាហ៍កន្លងទៅនេះបានធ្វើអោយទស្សនិកជនជាច្រើន
សម្ដែងការមិនពេញចិត្ដ ក្នុងការដាក់ពិន្ទុអោយ Bradley ឈ្នះលើកីឡាករ Pacquiao។

គូរចងចាំផងដែរថា ការប្រកួតរវាងកីឡាករទាំងពីរ ត្រូវបានអាជ្ញាកណ្ដាលបីនាក់កាត់សេចក្ដី។
ទី១ លោក Jerry Roth បានអោយកីឡាករ Pacquiao ឈ្នះដោយលទ្ទផល ១១៥-១១៣។
ប៉ុន្ដែសម្រាប់អាជ្ញាកណ្ដាលពីរនាក់ទៀតគឺលោក C.J Ross និង Duane Ford បានអោយ
Bradley ឈ្នះកីឡាករ Pacquiao ដោយលទ្ធផល ១១៥-១១៣ ទៅវិញ។

ទោះបីជាយ៉ាងណាក្ដី លោក Harry Reid នឹងធ្វើកិច្ចពិភាក្សាជាមួយលោក Jonh McCain ក្នុង
កិច្ចការប្រដាល់នេះម្ដងទៀតនៅពេល ការប្រជុំសមាជថ្ងៃក្រោយ៕

ដោយ៖ សារិន
ប្រភព៖ asiaone