ប្តីប្រពន្ឋមួយគូ តែងតែឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ដោយសារបុរសជាប្តី វក់នឹងការលេងអុក
ខ្លាំងពេក ។ ជារៀងរាល់ថ្ងៃបុរសជាប្តី មិនដែលចេញទៅធ្វើការរកស៊ីអ្វីទេ គឺគិតតែពីអង្គុយលេង
អុក ថ្ងៃមួយដោយប្រពន្ឋខឹងខ្លាំងពេក ក៏ទិញកូនអុកស្លអោយបុរសជាប្តីហូប ។

ពេលប្តីឈប់លេងអុក ហើយត្រលប់មកដល់ផ្ទះវិញ បើកឆ្នាំងសម្ល ក៏ឃើញប្រពន្ឋស្ងោជ្រក់កូនអុក។ប្តីឃើញដូច្នេះមិនមាត់មិនក៏អ្វីទាំងអស់ គឺដួសបាយ និងសម្លកូនអុកមកបរិភោគតាមធម្មតា ។ក្រោយ
ពេលបាយរួចរាល់ហើយ បុរសជាប្តីវាយប្រពន្ឋជាខ្លាំង ប្រពន្ឋទ្រាំមិនបានបានរត់ទៅផ្ទះមេភូមិអោយ
ជួយ រកខុសត្រូវ ។ មេភូមិបានហៅបុរសជាប្តីទៅសួរនាំ៖
មេភូមិ៖ មើល ឯងនិយាយទៅមើល ម៉េចបានជាវាយប្រពន្ឋបើគ្រាន់តេប្រពន្ឋស្ងោជ្រក់ កូនអុកអោយ
ស៊ីប៉ុណ្ណោះ បុរសជាប្តី៖ បាទ!...លោកមេភូមិ ខ្ញុំវាយវា មិនមែនដោយសារខឹងវាស្ងោជ្រក់កូនអុក
អោយខ្ញុំស៊ីទេ ...!គឺខ្ញុំវាយវា ដោយសារខឹងនឹងវា ស៊ីធំពេក គឺថាត្រី ១៦ក្បាល និងសេះ៤ ទៀតវា
ស្ងោជ្រក់ស៊ីតែមួយពេក ...! អញ្ចឹងបានជាគ្រួសារខ្ញុំក្រ ងើបមុខមិនរួច ..៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke