ក្រុមអ្នកវិទ្យាសាស្ដ្រ នៅតែឈឺក្បាលក្នុងការស្វែងរកចម្លើយ ចំពោះសំណួរដែលថា តើនៅលើ
លោកនេះ មានតំបន់អរូបិយណាមួយដែរ ឬអត់ ដែលត្រូវគេហៅថា ឋានសួគ៌?

រហូតមកដល់ពេលនេះ ប្រធានបទស្ដីអំពី ឋានសួគ៌ ឬ នរក និងជីវិតក្រោយពេលស្លាប់ បានធ្វើឱ្យ មនុស្សត្រូវចំណាយពេលយ៉ាងច្រើនក្នុងការស្រាវជ្រាវ។ តើឋានសួគ៌នោះ មានដែរ ឬទេហើយវា
ស្រស់ស្អាតយ៉ាងណា? សូមតាមដានរឿងរ៉ាវខាងក្រោម ដើម្បីស្វែងរកចម្លើយសម្រាប់ខ្លួនឯង។

រឿងរ៉ាវដែលសាក្សីបានអះអាង

រឿងរ៉ាវដំបូង ស្ដីអំពីគ្រូពេទ្យផ្នែកវះកាត់ម្នាក់នៅអាមេរិក មានឈ្មោះថា Mary Neal ។ ថ្ងៃទី ១៤
មករា ឆ្នាំ ១៩៩៩ Mary Neal រួមនិងស្វាមី និងមិត្តមួយចំនួន បាននាំគ្នាចែវទូកនៅក្នុងតំបន់ Los
Rios ប្រទេស Chile។

គ្រោះថ្នាក់មួយ បានកើតឡើងចំពោះ Mary Neal នៅពេលក្រុមរបស់ខ្លួន ចែវទូកនៅក្បែរជ្រោះ
មួយដែលមានកម្ពស់ ប្រហែល ៤ម៉ែត្រ។ ពេលនោះ Mary មានអារម្មណ៍ថា មានអ្វីមិនស្រួល។
ពេលសម្លឹងទៅក្រោមជ្រោះ Mary Neal បានឃើញរណ្ដៅដ៏ជ្រៅមួយ។ ពេលនោះ ស្រាប់តែក្បាល
ទូករបស់គាត់បានបុកនឹងថ្ម បណ្ដាលឱ្យលិចទឹក។

ហេតុការណ៍បានកើតឡើងឆាប់រហ័សពេក ធ្វើឱ្យពួកគេពិបាកដោះស្រាយ។ មិត្តភ័ក្ដិរបស់ Mary
Neal នាំគ្នាស្រែកហៅ ស្វែងរកនាង។ ពេលនោះ Mary Neal មានអារម្មណ៍ថា ឆ្អឹងជំនីរបស់ខ្លួនត្រូវ
បាក់ សរសៃខ្នង និងសាច់នៅខាងក្នុង ត្រូវដាច់រហែក។ សម្រាប់ Mary Neal ពេលនេះ បានចាត់ទុក
ថា ការស្លាប់បានមកដល់។

Mary កំពុងរៀបរាប់អំពីរឿងរបស់ខ្លួន

Mary Neal ក៏នៅតែមិនអស់សង្ឃឹម។ ភ្លាមនោះស្រាប់តែ នៅចំពោះមុខនាង មានរស្មីភ្លឺចែងចាំង
ព្រម ទាំងមានញាតិមិត្តរបស់នាងដែលបានស្លាប់ បង្ហាញខ្លួននៅចំពោះមុខ។ ពួកគេនិយាយថា
Mary Neal មិនទាន់ដល់ពេលស្លាប់នោះទេ ព្រោះនាងនៅមានការងារច្រើន មិនទាន់បានបំពេញ
ក្នុងនោះក៏នាងត្រូវមើលថែកូនរបស់ខ្លួន គឺ Willie រហូតដល់កូននោះស្លាប់។

ប្រការអស្ចារ្យ បានកើតឡើង Mary នៅមានជីវិត បើទោះបានលិចក្នុងទឹករយៈពេល ៣០នាទី
មុនពេលត្រូវបានមិត្តភ័ក្ដិរកឃើញ។ ប៉ុន្មានខែក្រោយមក របូសរបស់ Mary បានជាសះស្បើយ។
ចំណែកការដែល Mary បានមើលឃើញ និងស្ដាប់ឮ អ្នកដែលបានស្លាប់ប្រាប់ កាលពីជួបគ្រោះ
ថ្នាក់ ក៏បានកើតឡើង គឺកូនប្រុសរបស់ Mary ឈ្មោះ Willie អាយុ ១៩ឆ្នាំ បានបាត់បង់ជិវិត បន្ទាប់
ពីទៅលេងស្គីលើព្រិលជាមួយមិត្តភ័ក្ដិ។

ចំណែករឿងរ៉ាវទីពីរ គឺស្ដីអំពី ស្ដ្រីម្នាក់ឈ្មោះ Anita Moorjani ។ Anita Moorjani កើតជម្ងឺមហារីក
ដំណាក់កាលចុងក្រោយ ដោយគ្រូពេទ្យយល់ថា មិនអាចរស់បានច្រើនជាង ៣៦ម៉ោង កាលពី
ថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០០៦។

Anita Moorjani បានរួចពីការស្លាប់ ដោយសារជម្ងឺមហារីក

Anita Moorjani ស្ថិតក្នុងស្ថានភាពសន្លប់ ប៉ុន្ដែអាចស្ដាប់ឮ គ្រូពេទ្យនិយាយជាមួយស្វាមីខ្លួន។
Anita Moorjani រៀបរាប់ថា ក្រោយមក ខ្លួនក៏ស្ថិតនៅចំកណ្ដាលនៃសេចក្ដីស្លាប់ និងរស់ ភ្លាមនោះ
ស្រាប់តែបានឃើញអ្នកដែលបានស្លាប់ ដូចជា ពុក មិត្តភ័ក្ដិ។ល។

ប៉ុន្ដែ ចុងក្រោយ Anita Moorjani បានរួចពីការស្លាប់ បើទោះជាពេលនោះ ជម្ងឺមហារីករបស់ខ្លួន
កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ។

សម្មតិកម្មវិទ្យាសាស្ដ្រប្រកបដោយចម្រូងចម្រាស

វេជ្ជបណ្ឌិតផ្នែកវះកាត់សរសៃប្រសាទ Eben Alexander ក៏ធ្លាប់បានឆ្លងកាត់រឿងរ៉ាវស្រដៀងទៅនឹង
រឿងរ៉ាវរបស់អ្នកទាំងពីរខាងលើ។ Eben Alexander យល់ថា ឋានសួគ៌អាចមានពិត ព្រោះថា នៅ
ពេលលោកសន្លប់ គ្រូពេទ្យបានស្កេនខួរក្បាល ហើយឃើញថា វាលែងដំណើរការទាំងស្រុង។

Eben Alexander

ផ្ទុយទៅនឹងការយល់ឃើញថា បណ្ឌិត Eben Alexander អ្នកជំនាញការជាច្រើនយល់ថា គេមិន
អាចយកបទពិសោធខាងលើ មកធ្វើជាភ័ស្ដុតាង ដើម្បីបញ្ជាក់ថា ឋានសួគ៌ពិតជាមាននោះទេ។
មូលហេតុគឺថា បើតាម Eben Alexander នៅពេលនោះ ខួរក្បាលរបស់គាត់មិនដំណើរការ នៅ
ពេលកំពុងស្រមៃឃើញមនុស្សស្លាប់។ ប៉ុន្ដែ ប្រសិនខួរក្បាលឈប់ដំណើរការ ហេតុអ្វី Eben
Alexander អាចដឹងបាននូវអ្វីដែលបានកើតឡើងជុំវិញខ្លួន ព្រមទាំងបានចងចាំនូវរឿងរ៉ាវដើម្បី
យកមកនិយាយ?

ក្រៅពីនេះ ការដែលខួរក្បាលមិនដំណើរការ ឬខួរក្បាលថមថយកម្លាំង វាក៏អាចធ្វើឱ្យមានការ
រវើរវាយ ស្រមៃឃើញរឿងរ៉ាវផ្សេងៗ ឧទាហរណ៍ ដូចជា ករណីរបស់អ្នកកើតជម្ងឺ ភ្លេចភ្លាំង
Parkinson។ ដូច្នេះ ការស្រមើស្រមៃ គឺជាមូលហេតុដែលនាំឱ្យគេស្រមៃឃើញឋានសួគ៌ ឬនរក។

យ៉ាងនេះក្ដី រហូតមកដល់ពេលនេះ ពុំទាន់មានភ័ស្ដុតាងផ្នែកវិទ្យាសាស្ដ្រណាមួយ បញ្ជាក់ច្បាស់
អំពីបញ្ហាថា តើឋានសួគ៌ មានពិត ឬយ៉ាងណា?

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

របួសហូរឈាមខ្លាំង ត្រូវធ្វើបែបណា ?

ជីវិតនៅលើផែនដី មានដើមកំណើតមកពី ភពព្រះអង្គារ

វិធីសង្គ្រោះបន្ទាប់ ចំពោះអ្នកលង់ទឹក

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH