(បាងកក)៖ យោងតាមព័ត៌មាន AFP ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា សុនខដ៏គួរឲ្យស្រឡាញ់របស់ស្តេចថៃ បានងាប់ហើយ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបុរសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមច្បាប់យ៉ាងតឹងរឹង ក្នុងការបរិហាកេរ្តិ៍រាជវង្សខ្សែរាជ្យវង្សថៃ ដោយបានចោទប្រកាន់ថា បានតិះដៀលសុនខស្តេចថៃ តាមប្រព័ន្ធអនឡាញ។

សុនខស្តេចនេះ មានឈ្មោះ Tongdaeng ឬ Copper បានដិតជាប់ក្នុងអារម្មណ៍របស់ប្រជាជនថៃ បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ Bhumibol Adulyadej បានរើសសុនខញីនេះមកចិញ្ចឹម ហើយបានសសេរសៀវភៅពីចិត្តស្មោះ និងចរិយារបស់សុខននេះ ចេញផ្សាយនៅក្នុងឆ្នាំ២០០២។ ការស្លាប់របស់សុនខនេះ ត្រូវបានប្រកាសឡើងតាមរបាយការណ៍មួយ ពីមហាវិទ្យាល័យបសុពេទ្យ នៃសាកលវិទ្យាល័យ Kasetsart University កាលពីយប់ថ្ងៃចន្ទ។

«ខណៈសុនខ Khun Tongdaeng បាននឹងកំពុងដេក ហើយវាបានងាប់ នៅវេលាម៉ោង១១៖១០នាទីយប់ ក្នុងរាជវង្ស Klai Kangwon Palace» នេះបើតាមរបាយការណ៍ បានឲ្យដឹងយ៉ាងដូច្នេះ។ សុនខ បានឈឺនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានងាប់ក្នុង អាយុ១៧ឆ្នាំ។ បន្ទាប់ពីសុនខងាប់ ជំនួយពីក្រុមហ៊ុនភាពយន្តឯកជន សកម្មភាពរបស់សុនខ Tongdaeng បាននឹងកំពុងចាកផ្សាយនៅរោងភាពយន្តថៃ។

សូមជំរាបថា កាលពីដើមខែនេះ ជនឈ្មោះ Thanakorn Siripaiboon អាយុ២៧ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទមើលងាយ និងតិះដៀល តាមរយៈគេហទំព័រ Facebook មកលើព្រះមហាក្សត្រថៃ និងសុនខរបស់ព្រះអង្គ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី