អារ៉ាប់៖ លោក Hamdam Bin Mohammed មានវ័យប្រហែលជា ៥៦ឆ្នាំ គឺជាបុរសទីមួយ ដែល
ឡើងទៅដល់កំពូលខ្ពស់បំផុត នៃអាគារខ្ពស់ទីមួយក្នុងលោក គឺអាគារ Burj Khalifa ដែលមាន
កម្ពស់ ៨២៨ម៉ែត្រ ស្ថិតក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

លោក Hamdam បាននិយាយថា គាត់បានឡើងទៅដល់ចុងកំពូលនៃអាគារនេះ ហើយបាន
ឈរថតរូបភាពជាច្រើនទៀតផង។ គាត់បានបន្ដថា នៅលើកំពូលអាគារ គឺមានខ្យល់បក់ខ្លាំង
គួរសម ជាពិសេសនោះ គឺទេសភាពដ៏ស្រស់ត្រកាល ដែលនៅជុំវិញអាគារនោះ ដែលចម្ងាយ
ពីកំពូលអាគារទៅគ្រប់ទិសទី គាត់មិនអាចប៉ានស្មានបានឡើយ ថាវាទៅដល់ប្រទេសណា
ខ្លះនោះទេ។

លោក Hamdam

ទោះបីយ៉ាងណាក៏ដោយ លោក Hamdam បានបញ្ចាក់ថា ក្រោយពីមើលទេសភាពបានមួយ
ស្របកក្រោយមក ស្រាប់តែមានព្យុះខ្សាច់ បក់ចូលទីក្រុងឌូបៃ ដែលជាកត្ដា មិនអាចអោយ
គាត់មើលឃើញទេសភាពបានដូចមុន ដូច្នេះ គាត់ក៏បានប្រញាប់ចុះមកជាន់ក្រោមវិញ៕

ដោយ៖ នារី
ប្រភព៖ newsday